Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ល្បែង​ចាក់តាម​អនឡាញបាន​​ចាប់ផ្ដើម​បើក​ដំណើរ​កា​រព្រោងព្រា​តពេញរា​ជធានីភ្នំ​ពេញ​ដោយមិន​ខ្វល់អំពី​ច្បាប់

បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ មាន​ខ្នង​ក្រាស់ បែរជា​មាន​អ្នក​ផ្ដល់​ដំណឹង​ជា​មុន​ឲ្យ​បិទទ្វារ ឬ ​សមត្ថកិច្ច​ធ្វើ​ជា​មិនដឹង​ដើរ​បង្ហួស បើ​ទោះជា​ពលរដ្ឋ​ចង្អុលបង្ហាញ​ទីតាំង​ក្ដី​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ក្រោយ​ពី​សមត្ថកិច្ច​ចុះ​បង្ក្រាប​មួយ​ប្រាវ​ដំបូង គេ​ឃើញ​ទីតាំង​កត់​ក​ន្ទុយលេខ​ទាំង​តូច​ទាំង​ធំ  ទាំង​មាន​ខ្សែ ទាំង​អត់​ខ្សែ  រួម​ទាំង​ទីតាំង​បើក​ល្បែង​ហ្គេ​ម​ជ្រក​ក្រោម​ស្លាក​អ៊ីនធឺណិត​នៅ​ក្រុងភ្នំពេញ រាប់​សិប​កន្លែង​ផង បាន​ទាញ​ទ្វារ​ផ្អិ​ប​បណ្ដោះអាស​ន្ន​បាន​មួយ​ដង្ហើមចង្រិត​។ប៉ុន្តែល្បែងចាក់តាមអនឡាញគេ​ឃើញ​ល្បែងភ្នាល់បាល់កន្ទុយលេខ​ទាំង​តូច​ទាំង​ធំ បាន​ចាប់ផ្ដើម​បើក​ដំណើរការ​ព្រោងព្រាត​ពេញ​រាជធានីភ្នំពេញដោ​យ​មិន​ខ្វល់​អំពី​ច្បាប់ ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ឡើយ  គឺ​ហាក់ដូចជា​ទទួល​បាន​សញ្ញា​ភ្លើង​ខៀវ​ណាមួយ​ពី​មន្ត្រី​អនុវត្ត​ច្បាប់​អីចឹង​ដែរ​។

​ពលរដ្ឋ​បាន​លើក​ឡើង​ថា ទ​ង្វើ​ផ្គើន​បែប​​នេះ ក៏​ព្រោះតែ​ម្ចាស់​ទីតាំង​កន្ទុយលេខ ឬ​ម្ចាស់​ទីតាំង​ល្បែង​ហ្គេ​ម​ដែល​ជ្រក​ក្រោម​ស្លាក​អ៊ីនធឺណិត​ទាំងនោះ អាង​ខ្សែ អាងខ្នង​សាច់ញាតិ​របស់​ខ្លួន​ជា​សមត្ថកិច្ច ឬ​ជា​មន្ត្រី​មា​ន​អំណាច​នៅ​ក្នុង​ក្រុងដែរ​។ពលរដ្ឋ​និយាយ​ថា បច្ចុប្បន្ន​ទាំង​ទីតាំង​កត់​កន្ទុយលេខ​ធំ​ៗ ទាំង​ទីតាំង​បើក​ល្បែង​ហ្គេ​ម និង​ល្បែង​នានា ដែល​បន្ត​ផ្ទាល់​ពី​បណ្ដា​កាស៊ីណូ ជ្រក​ស្លាក​អ៊ី​នធឺណិត​រាប់រយ​កន្លែង​នៅ​ក្នុង​ក្រុង​ភ្នំពេញ ភាគច្រើន​សុទ្ធតែ​ជា​សាច់ញាតិ​សមត្ថកិច្ច និង​មន្ត្រី​មាន​អំណាច​។ ហើយ​បើ​គ្មាន​ខ្សែ​ទេ មិន​អាច​បើក​ដំណើរការ​បាន​ឡើយ  តែបើ​ហ៊ាន​ដំ​ណើរការ​វិញ មួយ​ថ្ងៃ​មិន​ទាន់​ទេ សមត្ថកិច្ច​នឹង​ចុះ​បង្ក្រាប​យក​ស្នាដៃ​ភ្លាម​។ ដូច្នេះ​ហើយ​ទើប​ការ​ចុះ​បង្ក្រាប​របស់​សមត្ថកិច្ច​ម្ដង​ៗ ធ្វើ​តែ​ទៅ​លើ​ទីតាំង​តូចតាច​គ្មាន​ខ្សែ​ទប់ទល់។  រីឯ​​ទីតាំង​ដែល​មាន​ខ្សែ​អាច​ដំណើរការ​បាន​ដោយ​រលូន​។

សមត្ថកិច្ច​ក្រុងភ្នំពេញ ហាក់​កំពុង​បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ​នៅឡើយ ក្នុង​ការ​អនុវត្ត​នូវ​ផែន​ការទប់ស្កាត់ ឬ​បង្ក្រាប​ល្បែងស៊ី​សង​សង​ខុសច្បាប់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បទបញ្ជា​ដ៏​ក្ដៅ​គគុក របស់​សម្ដេច​ក្រឡាហោម ដែល​បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត ក្រុង រាជធានី ​រួម​គ្នា​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ដែល​កំពុង​រីក​ដូច​ផ្សិត​ឲ្យ​ខាង​តែ​បាន  ខណៈ​ការ​បង្ក្រាប​កន្លង​ ត្រូវ​ប្រជាជន​រិះគន់​ថា បាន​ធ្វើ​ឡើង​គ្រាន់តែ​គម្រប់​កិច្ច ធ្វើ​តែ​ទៅ​លើ​ទីតាំង​តូចតា​ច​គ្មាន​ខ្សែ​គ្មាន​ខ្នង បែប​បក្ខពួក​និយម និង​គ្មាន​តម្លាភាព​។

សូមរំលឹកផងដែរថា សម្ដេច​ក្រឡាហោម ឧបនាយករ​ដ្ធ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្ដីណែនាំ និង​​បទបញ្ជា​ដ៏​ក្ដៅ​គគុក​មួយ កាលពី​ថ្ងៃ​ទី​២៦ តុលា កន្លង​ទៅ ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​គ្រប់​ខេត្ត ក្រុង រាជធានី ឲ្យ​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រប់​ល្បែងស៊ីស​ង​ខុសច្បាប់​ដែល​កំពុង​រីក​រាលដាល​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​ខាង​តែ​បាន​។ មិន​គ្រាន់តែ​បង្ក្រាប​ទេ សម្ដេច​ក្រឡាហោម ថែម​ទាំង​បាន​បញ្ជា​ដាច់ខាត​ថា ត្រូវ​តែ​ចាប់ខ្លួន​ម្ចាស់​ទីតាំ​ង ឬ​មន្ត្រី​មាន​អំណាច​ណា​ដែល​ហ៊ាន​កាង​បន​ល្បែង​ខុសច្បាប់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ច្បាប់​ទៀត​ផង បើ​ទោះជា​អ្នក​បើក​ល្បែង ឬ​អ្នក​កាង​ល្បែង​​នោះ​មាន​ឋានៈ ឬ​បុណ្យ​ស័ក្ដិធំ​ប៉ុន​មេឃ​ក្ដី​។ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ខេត្ត ហាក់​មិន​ទាន់​បង្ហាញ​ភាព​ពេញលេញ​ក្នុង​ការ​ចុះ​បង្ក្រាប​បន​ល្បែង​​ខុសច្បាប់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បទបញ្ជា​របស់​សម្ដេច​ក្រឡាហោម​នៅឡើយ​ទេ ៕

cy.05

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ