Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូ រវាងវិស័យឯកជន សហគ្រាសដៃគូអប់រំ និងគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត

មណ្ឌលគិរី៖ ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត ទទួលបន្ទុក និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូ រវាងវិស័យឯកជន សហគ្រាសដៃគូអប់រំ និងគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ នាយក នាយិការនៃវិទ្យាល័យក្នុងខេត្ត សហគ្រាស និងសប្បកម្មកៃឆ្នៃ ដៃគូរការងារខេត្ត និងលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មកពីរាជធានីភ្នំពេញ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត មានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូរវាងវិស័យឯកជន សហគ្រាសដៃគូអប់រំ និង គណៈកម្មាធិការបណ្តុះបណ្តាលខេត្តនានេះ ក្រោមជំនួយបច្ចេកទេសពី កម្មវិធីអភិវឌ្ឍន៍ជំនាញ SDP នៃអង្គការស្វីសខន់ថាក់ ក្នុងគោលបំណងបង្កើតជំនាញ និងមុខរបរលើសេវាកម្មថែទាំ និងជួសជុលបរិក្ខាត្រជាក់ សេវាកម្មតបណ្តាញអគ្គីសនី ផ្សារអេឡិចត្រូនិច ជួសជុលម៉ាស៊ីនធុនតូច យានដ្ឋានថែទាំ និងជួសជុលម៉ូតូ។

ឯកឧត្តម អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណ ដល់ទីភ្នាក់ងារសម្រាប់អភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ SDC ក្នុងកម្មវិធីអភិវឌ្ឍជំនាញ SDP ដែលបានជួយឧបត្តម្ភគាំទ្រដល់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់មន្ទីរទេសចរណ៍ខេត្ត និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវីជ្ជាជីវៈខេត្ត និងអរគុណដល់អង្គការដៃគូអភិវឌ្ឍន៍ស្វីសខន់ថាក់ដែលបានសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ក្នុងការលើកកម្ពស់វិស័យ TVETខេត្ត ។ អភិបាលរងខេត្ត បន្ថែមថា ដោយផ្សារភ្ជាប់ទៅនឹងមូលនិធិអភិវឌ្ឍន៍ជំនាញ សម្រាប់ឆ្នាំ ២០២២ខាងមុខនេះ ធានាពង្រឹង ពង្រីកគុណភាព ផលិតភាព បរិមាណទំនិញ ការផ្តល់សេវាកម្មល្អ ការអប់រំធនធានមនុស្ស កំលាំងពលកម្មយុវជន ឲ្យមានស្មារតីស្រលាញ់ការងារ មានការទទួលខុសត្រូវ មានសុឆន្ទៈការងារបំពេញការងារដោយប្រុងប្រយ័ត្ន និង មានភាពស្មោះត្រង់ចំពោះការងារដែលកំពុងធ្វើ។

ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត បានជំរុញលើកទឹកចិត្តសម្រាប់បណ្តុះបណ្តាលកម្លាំងពលកម្មប្រកបដោយជំនាញ និងគុណសម្បត្តិគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព ដើម្បីបង្កើតភាពប្រកួតប្រជែង និងភាពឆ្លើយតបតាមតម្រូវការរបស់ឧស្សាហកម្ម សហគ្រាស សិប្បកម្មកែឆ្នៃ រោងកែឆ្នៃ និងសហគ្រិន បច្ចប្បន្ន និងអនាគត ជាពិសេស គិតគូអំពី សុខភាព និងសុវត្ថិភាពនៅកន្លែងការងាររបស់កម្មករ កម្មកានី និង យុវជន និងបន្តផ្សព្វផ្សាយណែនាំជាដរាបដល់បណ្តារោងចក្រសហគ្រាស សិប្បកម្មកែច្នៃ រោងជាង និងឧស្សាហកម្មតូចធំក្តី៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី