Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់តម្លៃអចលនទ្រព្យជាមូលដ្ឋានគិតពន្ធប្រថាប់ត្រាសម្រាប់ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ នារសៀលថ្ងៃសុក្រទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់តម្លៃអចលនទ្រព្យជាមូលដ្ឋានគិតពន្ធប្រថាប់ត្រាសម្រាប់ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរអង្គភាពជាប្រតិបតិ្តករ ព្រមទាំងអាជ្ញាធរមូលដ្ឋានដែលកន្លងមកបានសហការនិងរួមចំណែកក្នុងការធ្វើអោយចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទិ្ធកាន់កាប់អចលនទ្រព្យទទួលបានលទ្ធផលប្រសើរនាពេលកន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្ត អភិបាលខេត្ត ក៏បានស្នើរដល់អាជ្ញាធរដែនដី ជាពិសេស ក្រុង ស្រុក ឃុំ សង្កាត់ មេត្តាយកចិត្តទុកដាកខ្ពស់ ក្នុងការពង្រឹងកិច្ចសហការប្រតិបត្តិជាមួយសាខាពន្ធដាខេត្ត ដើម្បីជម្រុញការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យដែលមានប័ណ្ណ ឬគ្មានប័ណ្ណកម្មសិទ្ធិ និងប្រភេទពន្ធមួយចំនួន ដែលពាក់ព័ន្ធនិងការប្រមូលពន្ធប្រថាប់ត្រា មានជាអាទិ៍ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើអចនទ្រព្យ ដែលជាប្រភេទពន្ធមានសក្តានុពលច្រើន ហើយជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ជាតិ អោយចូលខ្លួនមកបង់ពន្ធអោយបានត្រឹមត្រូវតាមច្បាប់កំណត់ ជៀសវាងការទទួលរងនូវទោសទ័ណ្ឌដែលមានចែងក្នុងច្បាប់សារពើពន្ធជាធរមាន៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី