នាព្រឹកថ្ងៃអង្គារទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) និងខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សាគណៈអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្សានុសិស្ស យុវជនកាកបាទក្រហម ស.ស.យ.ក និងយុវជនកាយារឹទ្ធចូលរួមផងដែរ នៅទីធ្លាក្នុងបរិវេណសាលាខេត្តស្ទឹងត្រែង៕