Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

នាយ​ឧុត្តមសេនីយ៏ បណ្ឌិត គន់ គីម ​​បាន​យក​​អាវ​រងា​ចំនួន​៤០៩១ អាវ​​​ ជាអំណោយរបស់​សម្តេច​តេជោ ហ៊ុន សែន​ផ្ដល់ ជូន​ដល់​កម្លាំង​ប្រដាប់អាវុធ​ចំណុះ​យោធភូមិភាគ​ទី​០៥ នៅ​ខេត្ត​ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៤ មាន​រៀបចំ​ពិធី​ចែក​អំណោយ​អាវ​រងា របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​កងកម្លាំង​ប្រដាប់អាវុធ ចំណុះឲ្យ​យោធភូមិភាគ​ទី​០៥ ក្នុង​ប៉ៃលិន ដែល​មាន​នាយទាហាន ពលទាហាន ប្រមាណ​ជា​៥០០​នាក់​ចូលរួម ។ ពិធី​នេះ​ដែរ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការ​រង នាយសេនាធិកា​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​មេបញ្ជាការ​យោធភូមិភាគ​ទី​០៥ ,​ឯកឧត្តម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប៉ៃលិន ,​នាយទាហាន ,​នាយទាហានរង​, ពលទាហាន ,​នាយពល​អាវុធហត្ថ និង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត ។​

​ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅក្នុង​ទីបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៤ (​ស្រែ​ម្អម ) ស្ថិតក្នុង​ភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​បើ​តាមរ​បាយ​ការណ៏​ដែល​អ្នកយ​កព័ត៌មានទទួលបាន ៖ កងកម្លាំងប្រដាប់អាវុធ ដែល​មក​ទទួល​អាវ​រងា​នាពេលនេះ មកពី​ស្រុក​សំពៅ​លូន ,​ស្រុក​ភ្នំព្រឹក ,​ស្រុក​កំរៀង ,​ស្រុក​សំឡូត នៃ​ខេត្ត​បាត់ដំបង និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ប៉ៃលិន​នេះ​តែម្តង ។​

​នៅក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​អាវ​រងា របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៏ បណ្ទិត គន់ គីម អគ្គមេបញ្ជាការ​រង នាយសេនាធិកា​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ និង​ជា អគ្គលេខាធិការ​សមាគម​អតិ​តយុទ្ធ​ជនកម្ពុជា បាន​មាន​ប្រសា​ស​ន៏​ផ្តាំផ្ញើរ សាកសួរ​សុខទុក្ខ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតិ​តយុទ្ធ​ជនកម្ពុជា ដែល​សម្តេច​មិន​ភ្លេច​ទេ​នូវ​គុណបំណាច់ របស់​បងប្អូន​អតីតយុទ្ធជន និង​ក្រុមគ្រួសារ ដែល​បាន​លះបង់ សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្ធហេតុ​ជាតិ មាតិភូមិ និង​ប្រជាជន ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ មាន​ប្រសា​ស​ន៏​បន្តថា​៖ ក្នុងនាម​យើង​ជា​កងកម្លាំង​ប្រដាប់អាវុធ យើង​ត្រូវ​រក្សា​ឲ្យបាន​នូវ​បទបញ្ជារ​ផ្ទៃក្នុង​របស់​អង្គភាព ហើយ​ប្រសិន​មាន​បញ្ហា​អ្វីមួយ​កើតឡើង នៅក្នុង​អង្គភាព យើង​មិន​ត្រួវ​ផ្សព្វផ្សាយ​ឲ្យ​ម​ជ្ឍដ្ឋាន​ខាងក្រៅ​ដឹង​នោះ​ទេ ពិសេស គឺ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជាដើម ដូច្នោះ​ធ្វើយ៉ាងណា​យើង​ត្រូវ​ចេះ​សាមគ្គី​គ្នា មិន​ត្រួវ​បែកបាក់​គ្នា​ឡើយ ។ នាយ​ឧត្តមសេនីយ៏ មាន​ប្រសា​ស​ន៏​បន្តទៀតថា​៖ ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ សូមឲ្យ​បងប្អូន​កងកម្លាំង​ទាំងអស់ នាំ​ប្រពន្ធ​កូន ដែល​គ្រប់​អាយុ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ល្អ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ ដែល​ជា​តំណាង​យើងទាំងអស់គ្នា ឲ្យទទួល​បាន​ជោគជ័យ​នា​ពេលខាងមុខ​នេះ ។

​ក្នុង​ពិធី​ជួប​សំ​ណោះ​សំ​ណា​ល សាកសួរ​សុខទុក្ខ និង​ចែក​អាវ​រងារ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៏ ព្រមទាំង​ក្រុម​ការងារ បាន​ចែក​អាវ​រងា​ចំនួន​៤០៩១​អាវ ជូន​ដល់​នាយទាហាន ,​នាយទាហានរង​, ពលទាហាន ,​នាយពល​អាវុធហត្ថ ចំនួន​ជាង​៥០០​នាក់​ផង​ដែរ ៕

IMG-20161106-WA0021 IMG-20161106-WA0019 IMG-20161106-WA0018 IMG-20161106-WA0017

Filed in: ខេត្តប៉ៃលិន, ព័ត៌មានជាតិ, ព័ត៌មានថ្មី