មណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រ ១កេីត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ព្រមទាំងអស់លោក លោកស្រីជាស្នងការរង បាននាំយកបច្ច័យចូលរួមក្នុងពិធីសូត្រមន្តអង្គកឋិនទានសាមគ្គី និងចម្រើនព្រះបរិត្ត ចម្រើនសិរីសួស្តីសិរីមង្គល និងសម្តែងធម៌ទេសនា ដែលប្រារព្ធធ្វេីឡេីងនៅបរិវេណសាលាខេត្តមណ្ឌលគិរី។
ក្នុងពិធីសូត្រមន្តអង្គកឋិនទានសាមគ្គីនេះ ដើម្បីប្រមូលបច្ច័យដង្ហែអង្គកឋិនទានសាមគ្គីវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តព្រះពុទ្ធសីមា វត្តគិរីវ័ន្តណារាម និងកសាងមិទ្ធិផលនានាក្នុងទីវត្តអារាម ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ពិធីសូត្រមន្តនាឱកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោកជំទាវ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ និងមានការអញ្ជើញចូលរួមពី អស់លោក លោកស្រី ជាអភិបាល រងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីរាជការនានាជុំវិញខេត្តជាច្រើនរូបទៀតផងដែរ ។