Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ ចូលរួមបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងសហគមន៍ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ!

នារសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅបរិវេណសាលាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួម បង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ធានាដល់សុវត្ថិភាពជូនសមាជិកដែលបម្រើការងារក្នុងសាលាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព សាក់សំពៅ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលមកទំនាក់ទំនងការងារនៅទីនោះ ទាំងអស់ ក្នុងសហគមន៍ តាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល និងជំរុញការអនុវត្ត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ