មណ្ឌលគិរី៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានទទួលជំនួយឧបត្ថម្ភពីសប្បុរសជន នូវគ្រឿងឧបគោគបរិភោគ និងភេសជ្ជ: ពីលោក អាំង វាសនា និងភរិយាលោកស្រី តូច សុវណ្ណរី (ហៅស្រី អូន) ដែលជាអាជីវករលក់ដូរដេប៉ូភេសជ្ជៈ នៅក្នុងផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឧបត្ថម្ភដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី រួមមាន៖ ភេសជ្ជៈ ColorCool ២០០ កេស, ទឹកសុទ្ធ ១០០យួរ, ត្រីខកំប៉ុង ៥០០កំប៉ុង, មីឆ្នាំងភ្លេីង ០២កេសធំ និងថវិកាចំនួន ២៥០ដុល្លាអាមេរិក ដេីម្បីចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។
នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ស្នងការ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់អាជីវករលក់ដូរក្នុងផ្សារក្រុងសែនមនោរម្យ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភនូវថវិកានិងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី, ហេីយរាល់ជំនួយទាំងអស់របស់សប្បុរសជននេះ ក្នុងនាមលោកស្នងការផ្ទាល់លោកនឹងយកទៅចែកជូនដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនគោកទាំងពីរ។
ឯកឧត្តម ឧត្តមសេនីយ៍ស្នងការ ក៏បានថ្លែងនូវអំណរអរគុណដល់ម្ចាស់អាជីករលក់ដូរក្នុងផ្សារក្រុងសែនមនោរម្យ និងសូមគោរពជូនពរឲ្យ លោក លោកស្រី ជាអាជីវករ មានសុខភាពល្អ រកសុីទទួលទានមានបាន និងមានជ័យជំនះឈ្នះជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ៕