Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក គឹម រតនៈ ម្ចាស់បុរី ប៊ុន លី បឹងតាម៉ាត !

នារសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ អាវុធហត្ថខណ្ឌដង្កោ បានទទួលថវិកា ចំនួន ៤,០០០,០០០ រៀល – ត្រីខកំប៉ុង ២០ កេស – មីកំប៉ុង ២០ កេស – ភេសជ្ជៈIZE ៥០ កេស – ទឹកសុទ្ធ ២០ កេស – អង្ករ ២០ ការ៉ុង – អាល់កុល ២០កាន – ម៉ាស់ ១០ កេស ពី លោក គឹម រតនៈ ម្ចាស់បុរី ប៊ុន លី បឹងតាម៉ាត ប្រគល់ជូនអាវុធហត្ថខណ្ឌដង្កោ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជា ប្រតិបត្តិការ សង្រ្គោះ និងជម្លៀស ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក គឹម រតនៈ ម្ចាស់បុរី ប៊ុន លី បឹងតាម៉ាត ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ថវិកា ម៉ាស អាល់កុល រួមនឹងគ្រឿងឧបភោគបរិភោគ ដល់អាវុធហត្ថខណ្ឌដង្កោ នាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ