Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈ្មួញ​រកស៊ីប្រីេយុទ្ធសាស្ត្រ​ថ្មី​ដឹក​ជញ្ជូន​ឈើ​ប្តូ​រពី​ដឹក​តាម​រថយន្ត​មក​ដឹកជញ្ជូន​ចរាចរ​ឈើ​តាម​ម៉ូតូ​វិញ​ម្តង

ខេត្ត​រតនគិរី ៖ ដោយសារ​តែ​មួយ​រយ​:​កាល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ សកម្មភាព​ចរាចរ​ដឹក​ជញ្ជូន​រប​ស់មេ​ឈ្មួញ​ធំ​ដែល​តែងតែ​ធ្វើ​សកម្មភាព​ ដឹកជញ្ជូន​តាម​រថយន្ត​សេរី​ទំនើបៗ ​ឯ​មេ​ឈ្មួញ​ខ្លះ ​ដែល​អាច​ប្រើ​ទ្រុងទ្រាយ​ធំៗ​ឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​វៀតណាម ​នា​កន្លងមក​នោះ​ ត្រូវ​កម្លាំង​សមរ្ថកិច្ច​ជំនាញ​បាន​សហការ​ជា​មួយកម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើការ​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់​ ឃើញថា​ហាក់បីដូចជា​មាន​សភាព​ស្ងប់ស្ងាត់​ទាំង​នៅក្នុង​ខេត្ត​ នឹង​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​ ៧៨ ​ច្រកព្រំដែន​ ។​

​ប៉ុន្តែ​ដោយ​ឡែក​ពេល​នេះ​ក្រុម​ឈ្មួញ​ខ្លះ​បាន​ផ្លាស់ប្តូរ​រូបភាព​ពី​ការដឹកជញ្ជូន​តាម​រថ​យន្ត​មក​ដឹកជញ្ជូន​តាម​ម៉ូតូ​វិញ​ដោយ​ធ្វើ​សកម្មភាព​នៅ​ឃុំ​ញ៉ាង​ស្រអុក​ណ្តូ​ងមាស​ដែល​ជា​តំបន់​មួយ​នៅ​ឆ្ងាយ​ដាច់ស្រយាល​ពី​ទី​រួម​ខេត្ត​ដែល​សមត្ថកិច្ច​ពិបាក​នឹង​ទៅដល់​ណាស់​។

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ញ៉ាង​បានឲ្យដឹង​ថា​មានមេ​ឈ្មួញ​ដែល​មាន​ឈ្មោះ​ស្នាក់​ឈ្មោះ​ក្អ​ជាដើម​ដែល​ក្រុម​របស់​ពួកគេ​បាន​ជួល​ម៉ូតូ​ឲ្យ​ដឹក​ក្នុង​តម្លៃ​១​ជើង​ពី​៦​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​ហើយ​មួយក្រុម​មាន​ម៉ូតូ​ចាប់ពី​១០​គ្រឿង​ឡើងទៅ​។ ដើម្បី​ធ្វើ​ការដឹកជញ្ជូន​យកទៅ​លក់​ឲ្យ​មេ​ឈ្មួញ​វៀតណាម​ឈ្មោះ​យាយ​គឺ​នឹង​ឈ្មោះ​គី​នៅ​ច្រករបៀង​ប៉ុស្ថ៍ អូ​សា​ថី​លេខ​៧០៥ ហៅប៉ុ​ស្ថ៍ផាតា​ម នឹង​ប៉ុស្ថ៍​ពាម​អូសា​ថី​លេខ​៧០៧ ហៅប៉ុ​ស្ថ៍ផាសា​វ​។​

​ប្រភព​ខាងលើ​បន្ត​ឲ្យដឹងថា​ជា​រៀងរាល់ថ្ងៃ​មាន​ម៉ូតូ​ដឹក​ឈើប្រណិត​.​ដូច​ជា​ឈើ​ធ្នង់​និង​កកោះ​ជាដើម​មិន​តិច​ជា​១០០​ទៅ​១៥០​ម៉ូតូ​នោះ​ទេ​។​

​ក្រុម​ឈ្មួញ​នឹង​សមត្ថកិច្ច​នៅ​តំបន់​នោះ​ជា​ពិសេស​សមត្ថកិច្ច​ច្រករបៀង​ខាងលើនេះ​បាន​សហការគ្នា​យ៉ាង​ល្អ​ជាមួយ​ឈ្មួញ​ព្រោះថា​បើ​មាន​មនុស្ស​ចំ​ម្លែ​ក​រឺ​គួរឲ្យ​សង្ស័យ​សមត្ថកិច្ច​នោះ​គឺ​បាន​ទូរស័ព្ទ​ប្រាប់​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យក​ទៅ​លាក់​ទុក​តាម​ព្រៃ​ចំការ​ស្វាយចន្ទី​និង​ចំការកៅស៊ូ​ជាដើម​.​ដើម្បី​បិតបាំង​សកម្មភាព​របស់​ពួកគេ​៕IMG-20161102-WA0001 IMG-20161101-WA0026

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី