Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម លី សារី អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បិទ​ប្រកាស​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ

បន្ទាយមានជ័យ​ ៖ នៅក្នុង ភូមិ​រហាល ស្រុក​ព្រះនេត្រព្រះ  ខេត្ត​បន្ទាយមានជ័យ បានធ្វើ  ពិធី​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​មាន លក្ខណៈ​ជា​ប្រព័ន្ធ​កាលពី​ព្រឹក ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦  កន្លងទៅនេះ ។  ពិធី​នេះ​មាន  ការចូលរួម​ឯកឧត្តម លី សារី  អភិបាលរង​ខេត្ត​បន្ទាយមានជ័យ មន្ត្រី​សូរិយោដី និង​មន្ត្រី  អ្នកមុខអ្នកការ​ជាច្រើន​នាក់ ទៀត ។​

​ក្នុង​ពិធី​នេះ ឯកឧត្តម លី សារី បាន​មានប្រសាសន៍ថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​ប្រជាពលរដ្ឋ​បាន ចូលរួមចំណែក​ក្នុង​ការធ្វើ  ឡើង​នូវ​សុវត្ថិភាព​នៃ​ការ​កាន់ កាប់​ដីធ្លី​កាត់បន្ថយ​បញ្ហា  ទំនាស់​និង​ជំរុញ​អភិវឌ្ឍន៍  ទីផ្សារ​ដីធ្លី​ប្រកប​ដោយ​ប្រសិទ្ធ ភាព​ខ្ពស់​កាត់បន្ថយ​ភាពក្រីក្រ   ស្ថេរភាព​សង្គម​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរ ឡើង​ស្របតាម​គោល​ន​យោ បាយ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គ​មហា​សេ នា​ប​តី​តេ​ជោ ហ៊ុន សែន ជា នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី ០៥  នេះ ។​

​ឯកឧត្តម លី សារី បាន បញ្ជាក់​បន្តទៀតថា ក្រោម  ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ទឹកចិត្ត​ស្រលាញ់​ប្រជា ពលរដ្ឋ​ក្នុង​នាម​រាជរដ្ឋាភិបាល  សម្តេច​បាន​ដាក់ចេញ​នូវ​បទ បញ្ជា​លេខ​០១​បប​ក្នុង​គោល បំណង​ការពារ​ប្រយោជន៍ របស់​ប្រជាពលរដ្ឋ​ហើយ​ថែម ទាំង​បាន​បង្កើត​ចេញ​នូវ​យុទ្ធ​នា ការចុះវាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​អនុវត្ត​ដោយ​ក្រុម មន្ត្រី​បច្ចេកទេស​និង​ក្មួយៗ​វីរៈ យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ នៅក្នុង​យុទ្ធនាការ​នេះ​សម្តេច  បាន​យក​ថវិកា​ផ្ទាល់​របស់ សម្តេច​និង​ថវិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឧបត្ថម្ភ  ដល់​ក្មួយៗ​វីរៈ​យុវជន​ស្ម័គ្រចិត្ត  ដោយ​ពុំ​បាន​ប៉ះពាល់​ដល់​ថវិកា ជាតិ ។​

​ឯកឧត្តម លី សារី បាន បន្ថែមទៀត​ថា​កន្លងមក​ខេត្ត បន្ទាយមានជ័យ​ជា​ខេត្ត​មួយ ដែល​មាន​បញ្ហា​វិវាទ​ដីធ្លី​ជា  ច្រើន​កើតមានឡើង​បញ្ហា  វិវាទ​ទាំងនេះ​កើតឡើង​ដោយ សារ​តែ​ដីធ្លី​ទាំងអស់នេះ មិន  ទាន់​បាន​ចុះបញ្ជី មិន​មាន​ប័ណ្ណ  កម្មសិទ្ធិ​នៅឡើយ ។ ដោយ ឡែក​បច្ចុប្បន្ន​បញ្ហា​វិវាទ​ដីធ្លី​គឺ មាន​ការថយចុះ​ជាច្រើន​ដោយ សារ​តែ​មាន​ការចុះបញ្ជី​ដីធ្លី ជូន​បងប្អូន​ប្រជាពលរដ្ឋ ជា  ពិសេស​ការចុះបញ្ជី​ដីធ្លី​មាន លក្ខណៈ​ជា​ប្រព័ន្ធ​របស់​កម្មវិធី អនុវិស័យ​រដ្ឋបាល​ដីធ្លី​សរុបមក ការចុះបញ្ជី​ដីធ្លី គឺ​មាន​សារៈ សំខាន់​ណាស់​ដែល​អាច​កាត់ បន្ថយ​នូវ​បញ្ហា​ទំនាស់​អាច  ធានាបាន​នូវ​សុវត្ថិភាព​ពី​ការ ក្លែងបន្លំ​ពី​សំណាក់​ជន​ខិលខូច មួយចំនួន​មិន​តែប៉ុណ្ណោះ  ក្រោយពី​ធ្វើ​ការចុះបញ្ជី​ធ្វើ ប័ណ្ណកម្មសិទ្ធិ​នេះហើយ​ម្ចាស់ កម្មសិទ្ធិ​អាច​យក​ទៅ​ប្រើប្រាស់  ឬ​ដាក់បញ្ចាំ​នៅតាម​ធនាគារ  និង​តាម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ វត្ថុ​នានា​បាន​តាម​សេចក្តី​ត្រូវ ការ ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ  ឯកឧត្តម លី សារី សូម​ឱ្យ​បង ប្អូន​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់ ប្រជាពលរដ្ឋ​ផ្សេង​ឱ្យបាន​យល់ ដឹង និង​សូម​សំណូមពរ​ដល់  អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ស្ថាប័ន ពាក់ព័ន្ធ​រួមទាំង​ប្រជាពលរដ្ឋ ទាំងអស់ ដែលជា​អ្នក​កាន់  កាប់​ដី​នៅក្នុង​តំបន់​វិនិច្ឆ័យ ផ្តល់​ភាពងាយស្រួល និង​ចូល រួម​សហការ​ឱ្យបាន​ល្អ​ជាមួយ មន្ត្រី​ចុះបញ្ជី​ដីធ្លី​ដើម្បីឱ្យ​ការ អនុវត្តន៍​នីតិវិធី​នៃ​ការចុះបញ្ជី ដីធ្លី​ប្រព្រឹត្តទៅ​ប្រកបដោយ  ជោគជ័យ​ផង  ៕

 

20161103e (1) 20161103e (2)

Filed in: ខេត្តឧត្តរមានជ័យ, ព័ត៌មានជាតិ, ព័ត៌មានថ្មី