Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែ អស្សុជ ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១នេះ ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំលើកទី ១៩ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ។

កិច្ចពិភាក្សា នៃកិច្ចប្រជុំលើកទី១៩ រួមមាន៖ ទី១. ការពិនិត្យ និងអនុម័តលើសេចកក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប ទី២ របាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ សម្រាប់ឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២១ ទី៣ ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារកម្មវិធីជាតិ ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០ និងទី៤ បញ្ហាផ្សេងៗ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី