Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានរៀបចំបើកកិច្ចប្រជុំ​ ត្រួតពិនិត្យការងារប្រចាំខែតុលា ឆ្នាំ២០២១​ និងលើកទិសដៅអនុវត្តការងារខែបន្ត តាមប្រព័ន្ធវីដេអូអនឡាញ

មណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រ​ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានរៀបចំបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែតុលា​ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារខែបន្ត​ តាមប្រព័ន្ធវីដេអូអនឡាញ​(Zoom)​។​

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ និងមានការអញ្ជើញចូលរួមពី​ អស់លោក​ លោកស្រីជាស្នងការរង​ លោក​ លោកស្រីនាយការិយាល័យជំនាញ​ លោកលោកមេបញ្ជាការ​ មេបញ្ជាការរង​វរសេនាតូចនគរបាលព្រំដែនគោកទាំង០២​ លោកអធិការ​ អធិការរងនគរបាលក្រុង-ស្រុកទាំង០៥​ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣​ និងនាយប៉ុស្តិ៍នគរបាលរដ្នបាលទាំង២១ឃុំ-សង្កាត់​ ដែលបានចូលរួមសរុបចំនួន ៩៥ នាក់។

ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ បានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក មុំ អុីន នាយការិយាល័យសរុបផែនកាអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១​ និងលើកទិសដៅអនុវត្តខែបន្ត​ ជូនអង្គប្រជុំបានជ្រាបនិងធ្វេីការផ្ទៀងផ្ទាត់។

បន្ទាប់មកឯកឧត្តម ឧត្តមសេនីយ៍ស្នងការ​ បានអនុញ្ញាតឲ្យអស់លោកលោកស្រីជាស្នងការរង​ លើកឡើងពីលទ្ធផលការងារនៅតាមបណ្តាការិយាល័យជំនាញនិងចំណុចខ្វះខាតមួយចំនួនដើម្បីផ្ទៀងផ្ទាត់ទៅលើរបាយការណ៍ដែលការិយាល័យជំនាញធ្វេីការបូកសរុបឲ្យបានត្រឹមត្រូវនិងច្បាស់លាស់។​ ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ស្នងការ​ មានការកោតសរសើរដល់អស់លោកស្រីជាស្នងការរង​ ការិយាល័យជំនាញ​ លោកមេបញ្ជាការវរសេនាតូចនគបាលព្រំដែនគោកទាំងពីរ​ លោកអធិការនគរបាលក្រុង-ស្រុកទាំងប្រាំ​ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់​ ដែលខិតខំយកចិត្តទុកដាក់បំពេញការងារទៅតាមបណ្តាជំនាញនីមួយៗទទួលបានលទ្ធផលល្អប្រសេីរ​ និងសូមឲ្យជម្រុញនិងពង្រឹងសមត្ថភាពរបស់មន្រ្តីនគរបាលបន្ថែមលេីការងារសំខាន់ៗយកមកអនុវត្តឲ្យបានល្អប្រសើរ។

នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ​ សម្តែងនូវការកោតសរសើរដល់កម្លាំងនគរបាលទាំងអស់ក្នុងការខិតខំការពារសន្តិសុខ​ សុវត្ថិភាព​ ជូនថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននាពេលកន្លងមកទទួលបានសុវត្ថិភាពល្អប្រសើរ​ និងសូមឲ្យប៉ុស្តិ៍រដ្ឋបាលនៅតាមឃុំ-សង្កាត់ទាំងអស់​ ត្រូវពង្រឹងនិងពន្លឿនកាធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ​ ដើម្បីបានប្រេីប្រាស់តាមផ្លូវច្បាប់គ្រប់ៗគ្នា ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី