Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និង នាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកកោះញែក

មណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកកោះញែក បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់នៅចំនុចភូមិអន្ទ្រេះ និង ភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថារដូវនេះជារដូវវស្សា គួបផ្សំជាមួយនឹងឥទ្ធិពលព្យុះផងនោះ បានធ្វើអោយឃុំមួយចំនួនតាមបណ្ដាលស្រុកត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះស្រុកកោះញែករងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវ ស្ពានមួយចំនួនត្រូវទឹកជន់លិច ដែលអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាក។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន បានស្នើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យខិតខំបង្កបង្កើនផលពិសេសដំណាំស្រូវ បន្ទាប់ពីទឹកស្រកទៅវិញ និងត្រូវដាំបន្លែបង្ការគ្រប់មុខ និងចិញ្ចឹមសត្វអោយបានច្រើន ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

តាមការឲ្យដឹងពីលោក ឌឹម នី អភិបាលស្រុកកោះញែក នៅស្រុកកោះញែកមានឃុំចំនួន៥ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ផ្លូវនិងស្ពានមួយចំនួនធំត្រូវទឹកលិចក្នុងរយៈពេលខ្លី រហូតមកទល់ពេលនេះជំនន់ទឹកភ្លៀង បានស្រកទៅវិញស្ទើរតែទាំងស្រុង ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ស្ពាននិង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី