Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មន្ទីរ​សាធារណការ​យក​ដី​ធ្វើ​ផ្សារ​រាត្រី ចែក​គ្នា​ធ្វើ​មាន​បាន​តាមអំពេីចិត្ត

ខេត្ត​រតនៈគីរី​ ៖ ​ ​ប្រភព​ព័ត៌មាន​ពី​ក្រុម  មន្ត្រី​បាន​ឱ្យដឹងថា ការ​យក​ដី ខាងលើនេះ ធ្វើ​ជា​ផ្សារ​រាត្រី  និង​បើក​ឱ្យមាន​ការប្រគុំ​តន្ត្រី  លក់​ផលិតផល​ផ្សេងៗ​ពិសេស ស្រា​បៀរ ត្រូវបាន​អាជ្ញាធរ  ក្រុង​បាន​លុង​យក​លេស​អភិវឌ្ឍន៍​កាកបាទ​ក្រហម ដើម្បី  យក​លុយ​នោះ​មក​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​វិបត្តិ​ផ្សេងៗ  ដូចជា ទឹកជំនន់ គ្រោះ​អគ្គិភ័យ  ផ្សេងៗ​ជាយថាហេតុ​សម្រាប់ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត រតនគីរី តែ​ធាតុពិត​លុយ ចំណូល​ពី​ផ្សារ​រាត្រី​នេះ​គឺ​យក មក​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន ។

ប្រភព​ពីអាជ្ញាធរ ក្រុង​បាន​លុង​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​យក​ដី​របស់​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​រតនគីរី​ស្ថិតនៅ​ចំ​កណ្តាល ក្រុង​បាន​លុង ក្នុង​ភូមិ​អូរ​កន្តិល  សង្កាត់​បឹង​កន្សែង ក្រុង​បាន លុង ខេត្ត​រតនគីរី ដែលមាន ក្បាលដី​ទទឹង​ជាង ១០០  ម៉ែត្រ បណ្តោយ​ជាង ២០០ ម៉ែត្រ ទៅ​ធ្វើ​ផ្សារ​រាត្រី​ដើម្បី  អូសទាញ​ការប្រគុំ​តន្ត្រី​លក់ ផលិតផល​នានា​ដូចជា ស្រា បៀរ​លី​អូ ស្រា​បៀរ​កម្ពុជា  ស្រា​បៀរ​អង្គរ និង​ភេសជ្ជៈ  ំ​១៥០ ជាដើម ៘​

​បើ​តាម​ការ​ឱ្យ​ដឹង​នៅ  ពេល​មាន​ការប្រគុំ​តន្ត្រី​ម្តងៗ  គេ​សង្កេតឃើញ​មាន​រថយន្ត ដាក់​មេក្រូ​លើដំបូល​ដើរ ឃោសនា​កងរំពង​គ្រប់​ច្រក  ល្ហក​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទូទាំង ខេត្ត​រតនគីរី​មក​មើល​ការប្រគុំ តន្ត្រី ។ នៅពេល​ការប្រគុំ​តន្ត្រី ចាប់ផ្តើម​ប្រគុំ គេ​សង្កេត  ឃើញ​កន្លែង​ផ្ញើ​ម៉ូតូ​និង​រថយន្ត ជាច្រើន​កន្លែង​ត្រូវ​បង់លុយ​ឱ្យ ម្ចាស់​វិនិយោគ​ផ្សារ​រាត្រី​ចំនួន  ២៥.០០.០០០​រៀល ទៅ  ៣០.០០.០០០​រៀល ក្នុង  មួយកន្លែង និង​យក​តម្លៃ​ម៉ូតូ មួយគ្រឿង ២០០០​រៀល ឯ រថយន្ត​មួយ​គ្រឿង ៥០០០  រៀល ។

​ក្រៅពី​នេះ​ទៅទៀត​ម្ចាស់  ផ្សារ​រាត្រី បាន​សង់​តូប​ជុំវិញ  រាប់រយ​តូប​ជួល​ឱ្យ​អាជីវករ លក់​ក្នុង​មួយ​តូប​ក្នុងតម្លៃ ៨០  ទៅ ១០០​ដុល្លារ ។ មិន​តែ ប៉ុណ្ណោះ អ្នកវិនិយោគ​ផ្សារ  រាត្រី​នេះ បាន​ទាក់ទង​ទៅ  ប្រទេស​ថៃ​ឱ្យ​ប្រជាជន​ថៃ មាន​របរ​ដើរ​លក់​ចល័ត​តាម  ព្រំប្រទល់​ជាប់​ប្រទេស​ខ្មែរ  ប្រទេស​ឡាវ និង​វៀតណាម  មក​លក់​នៅ​ផ្សារ​រាត្រី​នូវ ទំនិញ​ខូច​គុណភាព​មាន​ដូច ជា មឹក ប​ង្គា ប្រហិត បន្លែ  ផ្លែឈើ​និង​របស់របរ​ប្រើប្រាស់ ក្នុង​ផ្ទះ​មាន​ដូចជា ពួក ខ្នើយ  ស្បែកជើង សម្លៀក​បំពាក់ ទឹកអប់ និង​ឡេ​ជាដើម ៘  ប្រការ​នេះ​ធ្វើឱ្យ​អាជីវករ​ផ្សារ បាន​លុង​ក្តៅក្រហាយ​ដេក​មិន លក់ ព្រោះ​អាជីវករ​ថៃ​យក ទំនិញ​ដែល​ខូច​គុណភាព មិន  មាន​គុណភាព​មក​លក់​អោយ ពលរដ្ឋ​ខ្មែរ ដែល​របរ​ទាំងនេះ  ប្រជាជន​ថៃ​គេ​មិន​ប្រើប្រាស់   និង​មិន​ហ៊ាន​បរិភោគ នោះទេ  ព្រោះ​ច្បាប់​នៅ​ប្រទេស​គេ​មិន អនុញ្ញាត​ឱ្យ​អាជីវករ​ថៃ​ទាំង នោះ​លក់​ទំនិញ​ខូច​គុណភាព សោះឡើយ ។​

​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង  បាន​លុង​បាន​ប្រាប់​អ្នក​សារព័ត៌ មាន​ឱ្យដឹងថា រាល់​ការប្រគុំ  តន្ត្រី​និង​មាន​ទំនិញ​ថៃ​មក​លក់  នៅ​ផ្សារ​រាត្រី​ម្តងៗ​មាន​ចំនួន រាប់រយ​ឡាន​ដាក់​លក់​នៅ​ក្នុង ផ្សារ​រាត្រី​ក្រុង​បាន​លុង​មាន រយៈពេល​ចាប់ពី ៣​ទៅ ៧​ថ្ងៃ  ប៉ុន្តែ​ទោះបី​ទំនិញ​ទាំងនោះ ខូច​គុណភាព​ក៏ដោយ​ក៏​មិន  សូវ​ឃើញ​សមត្ថកិច្ច​ជំនាញ គយ​កាំកុងត្រូល​មក​ត្រួតពិនិត្យ ទំនិញ​ខូច​គុណភាព​ដែល​ជន បរទេស​យកមក​លក់​នោះ ឡើយ ។ តែ​បើ​មក​ពិនិត្យ​ទំនិញ  ទាំងនោះ​វិញ​គឺ​បាន​ត្រឹម​លើក កំប៉ុង​ទំនិញ​ឡើង និង​ដាក់ចុះ  វិញ ហើយ​នាំគ្នា​ដើរចេញ​ពី  ផ្សារ​រាត្រី​ឡើង​ឡាន​ធ្វើ​ព្រ​-​ងើយ​ដែល​សកម្មភាព​នេះ គេ  សង្ស័យថា ម្ចាស់​វិនិយោគ  ផ្សារ​រាត្រី​ញាត់​លុយ​ចូល​មាត់ ហើយ​មើល​ទៅ​បាន​ជា​មក ពិនិត្យ​ទំនិញ​មិន​បាន​គ្រប់​ជ្រុង ជ្រោយ ។

​ប្រជាពលរដ្ឋ​ខេត្ត​រតនគីរី  សូម​សំណូមពរ​ដល់​ថ្នាក់លើ  ដែល​ជាប់​ពាក់ព័ន្ធ​ជួយ​មើល ការ​ដែល​យក​ដី​រដ្ឋ​ធ្វើ​អាជីវកម្ម  យក​លុយ​ចែក​គ្នា​ចាយ​ក្រោម លេស​អភិវឌ្ឍ​កាកបាទ​ក្រហម ៕​សារព័តមានយេីងពំុអាចសំុការបំភ្លឺពីមន្រ្តីពាក់ព័ន្ធបានទេនៅពេលនេះ​?៕

IMG-20161102-WA0011 IMG-20161102-WA0013

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី