Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៦-២០១៧ នៅ​វិទ្យាល័យ ១០​មករា

ខេត្តសៀមរាប​ ៖ ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ សិក្សា​ថ្មី ២០១៦-២០១៧ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​អាហា​រដ្ឋា​ន​០១ កន្លែង របស់​វិទ្យាល័យ ១០  មករា ១៩៧៩ ក្រុង​សៀមរាប  ក្រោម​អធិបតីភាព ឯកឧត្តម  ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ព​ង់ ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា  ចក្រ​កម្ពុជា កាលពី ព្រឹក​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៦  ។​

​សមាសភាព​មានការ  អញ្ជើញ​ចូលរួម​ពី ឯកឧត្តម  វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  នាយ​ឧត្តមសេនីយ៍ គីម ប៊ុន​ថា​ន  អគ្គមេបញ្ជាការ​រង​នៃ​ខ​.​ភ​.​ម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ  អគ្គ​ស្នង​រង​នគរបាលជាតិ​និង ជា​ប្រធាន​គណៈ​បញ្ជាការ នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិ ភាគ​ទី​៤ ទី​៥ ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ព្រម  ទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស ក្នុង​វិទ្យាល័យ ១០ មករា ១៩៧៩ ទាំងមូល​ផង​ដែរ ។​

​ឯកឧត្តម  ហ៊ុន ម៉ា​ណែ​ត  បាន​អបអរសាទរ​ជោគជ័យ លទ្ធផល​ការសិក្សា​កាលពី​ឆ្នាំ កន្លងទៅ និង​អបអរសាទរ ជាមួយនឹង​លោកគ្រូ​-​អ្នកគ្រូ  អាណាព្យាបាល​និងសិស្សា​នុ សិស្ស​ក្នុងឱកាស​បវេសនកាល  ឆ្នាំ​សិក្សា​២០១៦-២០១៧  និង​ការកសាង​នូវ​សមិទ្ធផល នានា​នៅក្នុង​វិទ្យាល័យ​នេះ​។

​លោក​បន្តថា វា​លំបាក  ណាស់​ដែល​យើង​ខិតខំ​កសាង  ប្រទេស​ឡើងវិញ ពី​បាតដៃ ទទេ​ក្រោយ​សង្គ្រាម ហើយ  ខិតខំ​អភិវឌ្ឍ​វិស័យ​អប់រំ​ដូច សព្វថ្ងៃនេះ ។ ក្រោម​ម្លប់​សន្តិ ភាព​រាជរដ្ឋាភិបាល​បាន​កសាង សាលារៀន​ជាច្រើន​ដល់​មូល ដ្ឋា​ន​ដើម្បី​ឱ្យ​កូនចៅ​ប្រជា​ពល រដ្ឋ​ទទួលបាន​ឱកាស​រៀនសូត្រ​។ ​របត់​របស់​សិស្សានុសិស្ស  កំណែទម្រង់​ប្រព័ន្ធ​អប់រំ គោលនយោបាយ​របស់​រា​ជ​-​រដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​សិស្ស   និស្សិត​កម្ពុជា​រៀន​ឈ្នះ​សិស្ស  និស្សិត​ជនជាតិ​ដទៃ ដែល​នេះ  គឺជា​មោទនៈភាព​នៃ​វិស័យ អប់រំ ។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត  អះអាង​ថា​ថ្វីបើ​សេដ្ឋកិច្ច​របស់ ប្រទេស​មួយៗ​អាច​មាន​គម្លាត គ្នា ប៉ុន្តែ​ខួរក្បាល​របស់​មនុស្ស មិន​មាន​គម្លាត​គ្នា​ទេ ឱ្យតែ  មានឱកាស​រៀនសូត្រ ហេតុ នេះ​ហើយ​រាជរដ្ឋាភិបាល​បាន ផ្តល់ឱកាស​ឱ្យ​សិស្ស​និស្សិត រៀនសូត្រ គ្រប់​ទីកន្លែង ។

​ជាមួយគ្នានេះ ឯកឧត្តម  បាន​ផ្តល់​ដំបូន្មាន​ល្អៗ​ឱ្យ​សិស្សា នុ​សិស្ស​គោរព​វិន័យ និង​មាន គុណធម៌ សីលធម៌ រៀនសូត្រ ឱ្យបាន​ពូកែ​ត្រូវ​ជួយ​គ្នា​ទៅវិញ ទៅមក​ជៀសវាង​ការប្រព្រឹត្តិ អំពើ​អបាយមុខ​ផ្សេងៗ ដែល  បំផ្លាញ​ខ្លួនឯង គ្រួសារ​និង  សង្គម ព្រោះ​រាជរដ្ឋាភិបាល  បាន​ស្វែងរក​សន្តិភាព​ខិតខំ កសាង​សាលារៀន​ឪពុកម្តាយ ខិតខំ​ចិញ្ចឹម​បីបាច់​ថែរក្សា  លោកគ្រូ​-​អ្នកគ្រូ ខិតខំ​បង្រៀន  អស់ពី​កម្លាំងកាយ​ចិត្ត ។ ដូច្នេះ  ជោគជ័យ​មិន​ជោគជ័យ គឺ  អាស្រ័យ​លើ​ខ្លួនឯង ។​

​នៅក្នុង​ឱកាស​នោះ​ដែរ  ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន ថតរូប​អនុស្សាវរីយ៍​និង​ពិសា​មី ជាមួយនឹង​លោកគ្រូ​អ្នកគ្រូ  សិស្សានុសិស្ស​ប្រកបដោយ ភាពស្និទ្ធស្នាល ព្រមទាំង​ជា  មួយ​បងប្រុស​បងស្រី​អ្នកលក់ ដូរ​ប្រកប​បរិយាកាស​សោ​មន  ស្ស​រីករាយ​និង​ភាព​ភ្ញាក់ផ្អើល ក្រៃ​លែង​បន្ទាប់​ពិធី​កាត់​ខ្សែបូ​សម្ពោធ​អាហា​រដ្ឋា​ន​នៅក្នុង វិទ្យាល័យ​១០ មករា ក្នុង​ក្រុង  សៀមរាប ។​

​សូមបញ្ជាក់​ថា​ក្នុងឱកាស  នោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត  បាន​នាំយក​នូវ​សម្ភារៈ​អំណោយ សម្តេច​តេ​ជោមួយ​ចំនួន​ទៅ ឧបត្ថម្ភ​ជូន​លោកគ្រូ​-​អ្នកគ្រូ ១៧៣​នាក់​ក្នុង​ម្នាក់ៗ ទទួល បាន​ថវិកា​ចំនួន ៥​ម៉ឺន​រៀល  និង​សម្លៀកបំពាក់ ២​កំប្លេ  សិស្សានុសិស្ស ៤០៥០​នាក់  ក្នុង​ម្នាក់​ទទួលបាន​សៀវភៅ ០២​ក្បាល ប៊ិច​០១​ដើម និង ថវិកា​៣​ពាន់​រៀល លោកគ្រូ  អ្នកគ្រូ​ចូលនិវត្តន៍​ចំនួន ៦​នាក់ ម្នាក់ៗ ទទួល​បាន​ម៉ូតូ​ហុងដា  ០១​គ្រឿង កាកបាទ​ក្រហម ចំនួន​២០​នាក់ សិស្ស​កាយ​រិទ្ធ  ចំនួន ២០​នាក់ ក្រុមយុវជន ស​.​ស​.​យ​.​ក ២៥ នាក់​យុវជន អ​.​ម​.​ត ៥០​នាក់ សរុប ១១៥ នាក់ ម្នាក់ៗ​ទទួលបាន​ថវិកា  ១​ម៉ឺន​រៀល និង​បាន​ឧបត្ថម្ភ  ក្នុង​កម្មវិធី​នូវ​ថវិកា ៤​លាន​រៀល ៕

 

20161103b (1) 20161103b (2)

Filed in: ខេត្តសៀមរាប, ព័ត៌មានជាតិ, ព័ត៌មានថ្មី