បាត់ដំបង ៖ បុរសម្នាក់បើកម៉ូតូ គេចគោយន្តទី ១ ឈប់ជួសជុលហើយ ហួសទៅបុកគោយន្តទី ២ ឈប់នៅចំងាយពីគ្នាប្រហែល ១០០ ម៉ែត្រ ចំពីក្រោយបណ្តាល ឲ្យដាច់កស្លាប់ខ្លួន ឯង នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ២១ និង ៥០ នាទី យប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៣ នៅលើកំណាត់ ផ្លូវជាតិ លេខ ៥៧ អាស្ថិតក្នុង ភូមិដង្គត់ ឃុំស្តៅ ស្រុករតនៈបណ្ឌល ខេត្តបាត់ដំបង ។
នគរបាលចរាចរណ៍ខេត្ត បានអោយដឹងថា បុររងគ្រោះថ្នាក់ស្លាប់មានឈ្មោះ ម៉ឹង ប្រុសអាយុ ២១ ឆ្នាំរងរបួសមុតដាច់ក បើកបរម៉ូតូហុងដាឌ្រីម គ្មានស្លាកលេខ ពីលិចទៅកើត មានទីលំនៅ ភូមិដូនមាយ ឃុំត្រែង ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ។ ចំណែកម្ចាស់គោយន្ត មានឈ្មោះ ហាក់ ឌីវន អាយុ២៦ឆ្នាំ មានទីលំនៅភូមិពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
សាក្សីបានប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ មានគោយន្តពីគ្រឿង ឈប់លើផ្លូវជាតិលេខ ៥៧ អា បែរមុខពីលិចទៅកើត ក្នុងភូមិដង្គត់ ។ គោយន្តទី ១ នៅខាងលិចបានខូច និងដាក់សំរាស់ ហើយម្ចាស់គោយន្តទី ២ នៅខាងកើតមានចំងាយពីគ្នាប្រហែល ១០០ ម៉ែត្រ បានអ្នកឈរចាំងពិលអោយអ្នកបើកបរគេច ស្រាប់តែពេលនោះ ម៉ូតូឌ្រីម១គ្រឿងបើកស្របទិសគ្នា បានគេចអ្នកឈួលពិល (កន្លែងគោយន្តទី១) រួចគេចកន្លុកជ្រុលចង្កូតទៅបុកគោយន្តទី២ ពីក្រោយ បណ្តាលអោយមនុស្សទាក់កជ្រុងទ្រុងគោយន្ត រយះដាច់ចេញឈាម ស្លាប់នៅកន្លែងកើតហេតុ ហើយម៉ូតូរុលចូលក្រោមគោយន្តតែម្តង ។
នគរបាលចរាចរណ៍ខេត្ត បានបញ្ជាក់ថា ក្រោយពីកើតហេតុវត្ថុតាងទាំងសង្ខាង បានប្រមូលមករក្សា ទុករង់ចាំការដោះស្រាយជាក្រោយ ហើយសពបានប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕