Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកប៉ាង សារិនឌីហៅ(តាលន) និងកូនស្រី បានលក់ដីផ្សារបត់រកានិងតូបរបស់រដ្ឋជាច្រើនប្លង់ បើមិនអារសាច់ខ្លាញ់ជូនខ្លា លក់បានឬទេ?

ខេត្តតាកែវ: ថ្មីៗនេះតូបលក់ដូរនិងដីក្នុងបរិវេណផ្សារបត់រកា ស្ថិតក្នុងភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្ត្តតាកែវ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ល្បីថា យ៉ាងហោចណាស់មានចំនួន៣កន្លែង ត្រូវលោកប៉ាង សារិនឌី ហៅ(តាលន)និងកូនស្រីថ្លើមពាសមេឃ បានកាត់លក់ទៅអោយបុគ្គលឯកជនមួយចំនួយតាមចិត្តបំពានច្បាប់។

ការយកតូបនិងដីបរិវេណផ្សារជាសម្បត្តិសារធារណៈទៅលក់តាមអំពើចិត្តរបស់អ្នកយកភាសុីផ្សារឈ្មោះតាលននិងកូនស្រីនេះ ត្រូវប្រជាជនដែលលក់ដូរក្នុងផ្សារបត់រកាខ្លះលើកឡើងថា លោកប៉ាង សារិឌី ហៅតាលននិងកូនស្រី បើមិនត្រូវដងត្រូវផ្លែ ជៀរសាច់ខ្លាញ់ជូនខ្លាឬអោយអ្នកមានអំណាចក្នុងស្រុកសំរោងទេ ពិតជាមិនអាចលក់បានឡើយ?។បើដូចការលើកឡើងមែន ការណ៍នេះឆ្លុះអោយឃើញថា មន្ត្រីមានអំណាចក្នុងស្រុកសំរោងខ្លះ កំពុងប្រព្រឹត្តអំពើពុករលួយបំពានច្បាប់ដោយចំហគ្មានកោតក្រែង ខណៈដែលរាជរដ្ឋាភិបាលកែទម្រង់ការគ្រប់គ្រង់មូលដ្ឋាន ធ្វើវិមជ្ឈការអំណាចទៅដល់ថ្នាក់ស្រុក ឃុំ ដើម្បីពង្រឹងមូលដ្ឋាន មិនពង្រឹងគ្រឹះបែរជាបំផ្លាញគ្រឹះ ពោលគឺបំផ្លាញទំនុកចិត្តរបស់ពលរដ្ឋនៅមូលដ្ឋានទៅវិញ?។

ប្រភពពីប្រជាជនដែលលក់ដូរម្នាក់ក្នុងផ្សារបត់រកា ឃុំព្រៃទទឹង ស្រុកសំរោង ខេត្តតាកែវ ដែលសុំលាក់ឈ្មោះបានអោយដឹងថា៖ផ្សារបត់រកា ជាផ្សាររបស់រដ្ឋ ជាសម្បត្តិសាធារណៈ។ ឯលោកប៉ាង សារិនឌី គ្រាន់ តែទទួលសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងផ្សារយក ភាសុីនិងអនាម័យផ្សារប៉ុណ្ណោះ ពុំដែលឮថារដ្ឋបានធ្វើអនុប្បយោគកាត់ដីផ្សារនោះទៅអោយលោកប៉ាង សារិនឌីធ្វើជាកម្មសឹទ្ធិផ្តាច់មុខ ដែលលោកអាចយកផ្សារបត់រកានេះទៅកាត់លក់ជាបំណែកៗបានឡើយ

ប្រភពបន្តថាកន្លងមកលោកប៉ាងសារិនឌីមិនដែលមានមុខមកយកភាសុីក្នុងផ្សារទេ ប៉ុន្តែបច្ចុប្បន្នលោកទំនងប្រគល់សិទ្ធិអោយកូនស្រីរបស់លោកគ្រប់គ្រងយកភាសុីជំនួសវិញ។ឯការយកភាសុីនៅផ្សារបតរកាកន្លងមកត្បិតតែពុំទាន់លេចឮបាតុភាពយកភាសុីលើសពីសៀវភៅបន្ទុក ប៉ុន្តែបែជាលេចចេញបាតុភាពកាត់ដីផ្សាររបស់រដ្ឋទៅលក់អោយឯកជនបំពានច្បាប់ធ្ងន់ធ្ងរទៅវិញ។

ប្រភពដដែលបន្តថា កាលពីជំនាន់លោកញ៉ែម ស្រស់ធ្វើចៅហ្វាយស្រុកសំរោង មានដីនិងតូបផ្សារបត់រកាយ៉ាងហោច(ចំនួន២ទីតាំង)ត្រូវលោកប៉ាង សារិនឌីកាត់លក់ទៅអោយឯកជនធ្វើជាកម្មសិទ្ធិ។បន្ទាប់មកសម័យលោក កេត ម៉ៅធ្វើចៅហ្វាយស្រុកសំរោងបច្ចុប្បន្នយ៉ាងហោចណាស់មានតូបនិងដីផ្សារបត់ រកា(ចំនួន១ទីតាំង)ត្រូវបានលោកប៉ាងសារិនឌីនិនកូនស្រីគាត់កាត់លក់ទៅអោយឯកជនធ្វាកម្មសិទ្ធិផងដែរ។

ប្រភពបន្តថាជាក់ស្តែង ទីតាំងទាំង៣កន្លែងដែលលោកប៉ាង សារិនឌីកាត់លក់ទៅអោយឯកជន បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងដោយម្ចាស់ដែលបានទិញផ្ទាល់ ប៉ុន្តែគេមិនអាចដឹងថាទីតាំងនីមួយៗទិញនិងលក់ក្នុងតម្លៃប៉ុន្មានមុឺនដុល្លារទេ ហើយលុយដែលក់ដីនិងតូបផ្សារបត់រកានោះបានយកទៅជូនរដ្ឋទាំងអស់ឬដាក់ចូលហោប៉ៅលោកប៉ាង សារនឌី ឬបែងចែកទៅអោយអ្នកមានអំណាចឬលោកចៅហ្វាយស្រុកណាចំនួនប៉ុន្មានដែរ គ្រាន់តែដឹងថាទីតាំងដីនិងតូបផ្សារបត់រកាជាសម្បត្តិរដ្ឋទាំង៣ទីតាំងនោះគ្រប់គ្រងដោយឯកជនហើយត្រូវលោកប៉ាង សារិនឌីនិងកូនស្រី លក់យកលុយរួចរាល់បាត់ទៅហើយ។

ប្រជាជនដែលធ្វើការលក់ដូរក្នុងផ្សារបត់រការមួយចំនួនទៀត ដែលហាក់ដូចជាដឹងអំពីតួនាទីអ្នកដេញថ្លៃគ្រប់គ្រងផ្សារច្បាស់បាននិយាយថា៖ការទទួលបាននូវការគ្រប់គ្រងធ្វើអាជីវកម្មយកភាសុីនិងអនាម័យផ្សារពីរដ្ឋឬពីស្រុកបាន មិនមែនមានន័យថា ខ្លួនទទួលបានកម្មសិទ្ធិផ្តាច់មុខហើយអាចយកផ្សាររបស់រដ្ឋទៅពុះលក់ដូរបានតាមចិត្តនោះទេ។ការពុះលក់ ជ្រៀកលក់ផ្សាររដ្ឋដែលខ្លួនទទួលសិទ្ធិគ្រប់គ្រងធ្វើអាជីវកម្មជាអំពើផ្ទុយអំពីច្បាប់ឬល្មើសច្បាប់។ជនណាណាមួយឬបុគ្គលណាដែលពាក់ពន្ធ័នឹងការប្រព្រឹត្តល្មើសច្បាប់នោះ អាចប្រឈមមានទោសបើមិនស្មើអ្នកប្រព្រឹត្តផ្ទាល់ក៏ប្រហាក់ប្រហែលគ្នាដែរ។

ប្រភពដដែលលើកឡើងថា ករណីលោកប៉ាង សារិនឌីនិងកូនស្រី ថ្លើមធំហ៊ានយកដីនិងតូប្សារបត់រការយ៉ាងហោចចំនួន៣ទីតាំងទៅលក់ដូរអោយបុគ្គលឯកជនធ្វើជាកម្មសិទ្ធិផ្តាច់មុខនេះទំនងជាមានការគប់គឹតគ្នាជាប្រពន្ធ័ពីលើដល់ក្រោម ជាពិសេសបើ អាជ្ញាធរស្រុកមិនបើកភ្លើងខៀវជាថ្នូនឹងលាភសក្ការៈទេគឺមិនអាចទៅរួចឡើយ។

ពាក់ពន្ធ័នឹងការដែលអ្នកយកភាសុីផ្សារបត់រកា យកលក់តូបនិងដីផ្សាររបស់រដ្ឋ ទៅលក់ផ្តាច់អោយឯកជនយ៉ាងហោច៣ទីតាំងនេះមានការពិតកម្រឹតណា ឬជាប់ពាក់ពន្ធ័នឹងអាជ្ញាធរស្រុកផ្ទាល់យ៉ាងណានោះ សារព័តមានយើងមិនទាន់អាចសុំការបំភ្លឺពីលោក កេត ម៉ៅអភិបាលស្រុកសំរោងបច្ចុប្បន្ននេះតាមតេលេក្រាមបានទេកាលពីព្រឹកមិញ៕

Filed in: តាកែវ, ព័ត៌មានជាតិ, ព័ត៌មានថ្មី