Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ស្នាដៃដឹកនាំរបស់លោក សំរិទ្ធ អន ជាមេឃុំជ្រៃវៀន សម្រេចលទ្ធផលប្រចាំខែ និងលទ្ធផលប្រចាំឆ្នាំ បានយ៉ាងល្អប្រសើរក្នុងអាណត្តិទី ២ នេះ !

ខេត្តកំពង់ចាម ៖ ក្រោមស្នាដៃដឹនាំរបស់មេឃុំជ្រៃវៀន លោក សំរិទ្ធ អន ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរៀបរាប់ ឱ្យដឹងថា អាណត្តិ បោះឆ្នោតរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ។ លោកបន្តថា ក្នុងការបោះឆ្នោតនៅ អាណត្តិទី ២ លោកបានជាប់ជាសមាជិកក្រុមប្រឹក្សាឃុំជ្រៃវៀន ក្នុងនាមលោកជាសមាជិក ក្រុមប្រឹក្សាឃុំ លោក សំរិទ្ធ អន តែងតែមានការ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនៃការអភិវឌ្ឍន៍ភូមិ-ឃុំ ជាបន្តបន្ទាប់ ។

នៅក្នុងអាណត្តិទី ៣ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ  លោកមេឃុំ សំរិទ្ធ អន ត្រូវបានប្រជាពលរដ្ឋ ក្នុងឃុំបោះឆ្នោត ឱ្យធ្វើជាប្រធានក្រុមប្រឹក្សាឃុំជ្រៃវៀនរហូតដល់សព្វថ្ងៃនេះ ។ ការទទួលមុខតំណែងជាប្រធានក្រុមប្រឹក្សាឃុំ ជាដំបូង លោកបានជួប នឹងផលលំបាកជាច្រើនដូចជា ការស្វែងយល់របៀបដឹកនាំនិងគ្រប់គ្រងការចាត់ចែងបុគ្គលិកការ ផ្តល់សេវាជូនប្រជាពលរដ្ឋ និងការងារ អភិវឌ្ឍន៍ភូមិ-ឃុំ ជាពិសេសការដោះស្រាយ បញ្ហាឱ្យប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងការចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋឱ្ យបានទូលំទូលាយ តាមរយៈកិច្ចប្រជុំ ប្រចាំខែរបស់ក្រុមប្រឹក្សាឃុំ ។

ដោយសារតែមានការពិបាកជាច្រើនដូចខាងលើនេះហើយ ទើប លោក សំរិទ្ធ អន បានលះបង់ពេលវេលាជាច្រើន សម្រាប់ការងារជា ប្រធានក្រុមប្រឹក្សាឃុំ គឺលោកបានស្វែងយល់រាល់ឯកសារដែលពាក់ព័ន្ធការដឹកនាំ និងគ្រប់គ្រងការចូល រួមសកម្មភាពជាមួយអង្គការ មិនមែនរដ្ឋាភិបាលជាដើម ។ អ្វីជាការចាប់អារម្មណ៍របស់លោក គឺការចូលរួមជាមួយគម្រោង លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់អង្គការភ្នំស្រី ដើម្បីអភិវឌ្ឍន៍ដែលបានផ្តល់វគ្គបណ្តុះបណ្តាលទាក់ទង ទៅនឹងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង មានការបង្ហាត់បង្ហាញជាច្រើន ដែលទាក់ទងទៅនឹងមេរៀនការ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដល់ ក្រុមប្រឹក្សាឃុំ ។ ហើយលោកបានចាប់គិតយ៉ាងសំខាន់ទៅលើការចូលរួម, ការទទួលព័ត៌មាន និងជាពិសេសការផ្តល់នូវការ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលជាគ្រឹះក្នុងការទទួលយក និងចែករំលែកព័ត៌មាន ទូលំទូលាយ និងទាន់ពេលហើយមាន តម្លាភាព ដល់ប្រជាពលរដ្ឋជាពិសេសតាមរយៈកិច្ចប្រជុំប្រចាំខែ និងវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ ក្រុមប្រឹក្សាឃុំ ។

លោកមេឃុំបានបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ចាប់តាំងពីឆ្នាំ២០១៣ មក លោក សំរិទ្ធ អន តែងបាន អនុវត្តកិច្ចប្រជុំប្រចាំខែ និងសម្រេចលទ្ធផលប្រចាំឆ្នាំក្នុងអាណត្តិទី ២ នេះ បានយ៉ាងល្អប្រសើរ ដោយមានការ ចូលរួមពីស្ថាប័នអ្នក ពាក់ព័ន្ធ និងបានអញ្ជើញប្រជាពលរដ្ឋឱ្យមានការចូលរួម ។ ជាលទ្ធផលលោកមេឃុំ បានដោះ ស្រាយបញ្ហាជាច្រើនដូចជា ដោះស្រាយ បញ្ហាគ្រូបង្រៀនមិនទៀងទាត់ ១ករណី នៅសាលាបឋមសិក្សា្រ តពាំងអំពិល, បញ្ហាការជួសជុលផ្លូវលំនៅភូមិទួលបាក់គាំ ដោយប្រើថវិកា សប្បុរសជន ។ លោកមេឃុំ បានបញ្ជាក់ថា កិច្ចប្រជុំប្រចាំខែ ក្រុមប្រឹក្សាឃុំរយៈខ្លីក៏ពិតមែន ក៏ប៉ុន្តែវាមានសារៈសំខាន់ណាស់ ប្រសិនបើ មានការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋ ដែលជាផ្នែកអ្នកទទួលសេវា 3

cy.khrnews.01jpg

 

Filed in: ខេត្តកំពង់ចាម, ព័ត៌មានជាតិ, ព័ត៌មានថ្មី