កំពង់ចាម៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការ៧ចំណុច សម្រាប់អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបានបន្តអមដំណេីរអញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៃការផ្ទះុឡើងនៃជំងឺកូវីដ-១៩ នៅក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់៖
១-ស្រុកចំការលេី ចុះត្រួតពិនិត្យ ផ្សារចំនួន០២កន្លែង (ផ្សារស្ពឺ ផ្សារចំការលេី) និងចុះសួរសុខទុក ប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័កនៅតាមផ្ទះ។
២-ស្រុកស្ទឹងត្រង់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វេីចត្តាឡីស័កនៅតាមផ្ទះ ក្នុងឃុំទទួលព្រះឃ្លាំងដែលត្រូវបានបិទខ្ទប់ចំនួន០៩ខ្នងផ្ទះ មានអ្នកវិជ្ជមានជំងឺកូវីដចំនួន៣៧នាក់(ប្រភេទដែលតាចំនួន០៦នាក់)
ក្នុងដំណេីរចុះត្រួតពិនិត្យនេះដែរ មានការចូលរួមពីសំណាក់៖ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត លោក-លោកស្រីប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកប្រធានការិយាល័យចំណុះរដ្ឋបាលសាលាស្រុក លោកមេឃុំ លោក-លោកស្រីប្រធានមណ្ឌលសុខភាព ៕