Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានអមដំណេីរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ពិនិត្យកន្លែងសម្រាកព្យាបាលជំងឺកូវីដ-១៩ចំនួន៣ខ្នង

កំពង់ចាម​:​ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានអមដំណេីរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩​ អញ្ជេីញចុះត្រួតពិនិត្យ​មេីល​ ការរៀបចំជួសជុលកែលម្អ និងបំពាក់សម្ភារ បរិក្ខារផ្សេងៗ ស្ថិត​នៅឃ្លាំងរោងចក្រហ្គ្រីនត្រេដ​ ​ភូមិ​ត្រពាំងចារ​ ឃុំក្រឡា​ បម្រើឲ្យកន្លែងសម្រាក និងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល​ ក្នុងខេត្តកំពង់ចាម​ ។

សូមបញ្ជាក់ថា​ កន្លែងសម្រាកព្យាបាលជំងឺកូវីដ-១៩ ខាងលើនេះ​ មានអាគារធំៗ ចំនួន៣ខ្នង ទុកនៅទំនេរ គ្រប់គ្រងដោយមន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតនៅក្នុងឃុំ​ក្រឡា​ ស្រុកកំពង់សៀម ដែលមានចំង៉ាយប្រមាណ៧គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចការជួសជុល និងបំពាក់សម្ភារ បរិក្ខារ បានប្រមាណ៨០ ភាគរយហើយ ដោយនឹងដាក់ឱ្យដំណើរការនៅដើមខែតុលា ឆ្នាំ២០២១នេះ ។

ក្នុងដំណេីរចុះត្រួតពិនិត្យនេះដែរ​ មានការចូលរួមពីសំណាក់៖​ ឯកឧត្ដម​​ អភិបាលរងខេត្ត​ លោកនាយរដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ លោកអភិបាលស្រុក​ និងមន្រ្តីរាជការថ្នាក់ខេត្តជាច្រេីនរូបផ្សេងទៀត​ ៕

Filed in: ខេត្តកំពង់ចាម, ព័ត៌មានជាតិ, ព័ត៌មានថ្មី