Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនកងកម្លាំងការពារព្រំដែនកម្ពុជា-វៀតណាម ដែលកំពុងឈរជើងការពារបូរណភាពទឹកដី

មណ្ឌលគិរី៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម ងី ច័ន្រ្ទផល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ អមដំណើរដោយ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីរាជការ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ និង៣០៣ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលពិធីនេះរៀបចំឡេីងនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា នៅតាមបន្ទាន់ព្រំដែនកម្ពុជាវៀតណាមប្រវែងជាង៣០០គីឡូម៉ែត្រ មានតំបន់ជាច្រើនបានឯកភាពរួចហើយ ប៉ុន្តែមានចំណុចដាក់ដាំ និងដាក់មីល មិនទាន់បានឯកភាពគ្នានៅឡើយ ហើយសង្កេតឃើញថា ភាគីខាងវៀតណាម បានខិតចូលស្ទើរតែដល់ចំណុចសូន្យ ខណៈភាគីកម្ពុជាមិនហ៊ានទៅប៉ះពាល់ចំណុចហាមឃាត់នោះទេ។ ឯកឧត្ដម អភិបាលខេត្តមណ្ឌលគិរីបន្តថា ក្រោយពេលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភាគីវៀតណាម បានបោះតង់ចំនួន១៤កន្លែង ក្រោមហេតុផលថាទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែទីតាំងទាំងអស់នោះបានឯកភាពរួចហើយ ឯកឧត្ដម ក៏បានបញ្ជាឲ្យកម្លាំងនគរបាលព្រំដែននៅតាមចំណុចទាំងនោះ យាមកាមគ្រប់ពេលវេលា និងត្រូវធ្វើការហាមឃាត់ភ្លាមប្រសិនមានការបំពាន ធ្វើយ៉ាងណាការពារឲ្យបាននូវបូរណភាពទឹកដីរបស់កម្ពុជា។
ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ទៀតថា នៅអំឡុងពេលកូវីដ-១៩នេះ កម្ពុជាមិនទាន់មានករណីឆ្លងកូវីដ១៩ពីប្រទេសវៀតណាមទេ ចំណែកការដោះដូរទំនិញគ្នា គឺធ្វើឡើងនៅចំណុចសូន្យ តាមបណ្ដាច្រកទ្វារព្រំដែនទ្វេរភាគី។ ឯកឧត្ដម បានដាក់បទបញ្ជាម៉ឺងម៉ាត់ឲ្យកម្លាំងនគរបាលព្រំដែន តាមពិនិត្យមើលបង្គោលព្រំដែនដែលឯកភាពរួចហើយ ក្រែងមានការដួលរលំ ឬបាក់ស្រុត ដែលធ្វើឲ្យបាត់តម្រុយបង្គោលព្រំដែន ករណីបែបនេះត្រូវរាយការណ៍បន្ទាន់ ដើម្បីភាគីកម្ពុជា-វៀតណាម អាចដោះស្រាយបញ្ហាបានទាន់ពេលវេលា ។
ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដែរថា ក្រសួងមហាផ្ទៃនឹងរៀបចំការប្រជុំមួយតាមប្រព័ន្ធZOOMជាមួយភាគីប្រទេសវៀតណាម ដើម្បីលើកឡើងអំពីរបាយការណ៍ស្ថានភាពព្រំដែនដែលអាជ្ញាធរខេត្តមណ្ឌលគិរី បានរាយការណ៍នៅពេលនេះ ដើម្បីរកដំណោះស្រាយរួមគ្នា។ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្តថា រាល់សំណូមទាំងអស់របស់ កងកម្លាំងនគរបាលការពារព្រំដែនលើកឡើងនាពេលនេះ មានការស្នើសុំសាងសង់ប៉ុស្តិ៍ការពារព្រំដែនបន្ថែម ឯកឧត្ដម ទទួលយក នឹងធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ដើម្បីសម្រេច។ ឯកឧត្ដម ងី ច័ន្ទ្រផល បានដាក់វិធានការឲ្យកម្លាំងនគរបាលត្រូវការពារតំបន់ព្រំដែនដែលមិនទាន់ឯកភាព និងថែរក្សាតំបន់ដែលឯកភាពគ្នារួចហើយ ។ នាឱកាសនោះផងដែរ ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាននាំយកអំណោយជូនដល់កងកម្លាំងការពារព្រំដែនគោកលេខ៦២១ និង៣០៣ រួមមាន ថវិកាចំនួន ១៣លានរៀល អង្ករ២តោន រួមជាមួយគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ ព្រមទាំងសូឡាបំភ្លឺ ៣០អំពូល អាកុល ១២០លីត្រ ម៉ាស់៤កេះ និងភួយចំនួន២៦០ផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី