Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មន្រ្តី​ប៉ូលិស​ខេត្តបាត់ដំបងព្រលែងសត្វ​អណ្តើក​ជិត ១០០​ក្បាល នៅ​ក្នុង​ស្រះ​ទឹក​បុរាណ មុខ​ប្រាសាទ​បាណន់​

ខេត្ត​បាត់ដំបង​ ៖ កាលពី​ព្រឹក​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៦ សត្វ​អណ្តើក​រស់​ចំនួន ជិត ១០០​ក្បាល ដែល​ប៉ូលិស​ស្នងការដ្ឋាន ខេត្ត ចុះ​ល្បាត​ប្រទះឃើញ​នៅ​ភូមិ​-​ឃុំ​ជ្រៃ ស្រុក​ថ្មគោល ត្រូវបាន​បង្កើត​គណៈកម្មកា​រ​មួយ យក​សត្វ​អណ្តើក​រស់​ទាំង​នោះ ទៅ​ព្រលែង​នៅ​ក្នុង​ស្រះ​ទឹក​បុរាណ មុខ​ប្រាសាទ​បាណន់ ដែល​មាន​ការចូលរួម​ពី​លោក នួន សាន ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​, លោក​វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង​ខេត្ត​ទទួល​ផែន​ប្រឆាំង​បទល្មើស ព្រមទាំង​កម្លាំង​នគរបាល​មួយចំនួន ។​

​លោក​វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឱ្យដឹងថា កាលពី​ថ្ងៃ​ទី ២០ ខែតុលា កម្លាំង​ក្រុម​បង្កា​បង្ក្រាប​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ចេញ​ប្រតិបត្តិការ​តាម​ដងផ្លូវ បាន​ជួប​ប្រទះ​ឃើញ​កេស​ក្រដាស​ចំនួន ៣ ដាក់​នៅ​ក្បែរ​ផ្លូវ​គ្មាន​ម្ចាស់ ។ ដោយ​មាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ក៏​ឆែកឆេរ​មើលឃើញ​សុទ្ធ​តែ​សត្វ​អណ្តើក​រស់​ចំនួន ៩៣​ក្បាល ។ បន្ទាប់មកទៀត កម្លាំង​ចុះ​ល្បាត​ក៏​បាន​រាយការណ៍​ជូន​លោក​ស្នងការដ្ឋាន​ខេត្ត និង​សុំ​យោបល់​ពី​លោក នួន សាន ព្រះរាជអាជ្ញា ហើយ​បាន​ឯកភាព​យក​ទៅ​លែង​នៅ​ក្នុង​ស្រះ​ទឹក​បុរាណ​នៅមុខ​ប្រាសាទ​បាណន់ ។​

​ចំណែក​លោក នួន សាន ព្រះរាជអាជ្ញា​បាន​ស្នើ​ឱ្យ​មន្ត្រីនគរបាល​ទាំងអស់​ខិតខំ​ស្វែងរក​អត្តសញ្ញាណ​អ្នករកស៊ី​ជួញដូរ សត្វព្រៃ​ខុស​ច្បាប់​យកមក​ផ្តន្ទាទោស ដែល​កន្លងមក​កម្លាំង​យើង​ធ្លាប់​រក​ឃើញ ២​ករណី​មកហើយ ។

​ដោយឡែក​លោក កុយ ហៀ​ង ស្នងការរង​ខេត្ត​បាន​ប្តេជ្ញាចិត្ត​ថា នឹង​ស្រាវជ្រាវ​រក​មុខសញ្ញា​ជួញដូរ​សត្វព្រៃ​ឱ្យ​ទា​ល់ តែ​ឃើញ ។ លោក​បាន​បន្តទៀតថា កម្លាំង​សមត្ថកិច្ច​យើង​រក​ឃើញ​សត្វ​អណ្តើក​លើក​នេះ ក៏ដូចជា លើក​មុនៗ​ដែរ គឺ​ជនសង្ស័យ​មាន​គោលបំណង​ដឹកជញ្ជូន​សត្វ ទាំងនេះ យកទៅលក់​នៅ​ខេត្ត​ផ្សេងៗ ឬក៏​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ផងដែរ ។​

​លោក​វរសេនីយ៍ឯក ម៉ៅ រង្សី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅក្នុង​ពិធី​ព្រលែង​សត្វ​អណ្តើក​នេះ មាន​វត្តមាន​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក ឈឹម វ​ជិរា ប្រធាន​មន្ទីរ​កសិកម្ម លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការ រង​ខេត្ត ទទួល​ផែន​ប្រឆាំង​បទល្មើស និង​មន្ត្រីនគរបាល​មួយចំនួន​ថែមទៀត​ផង ។ លោក​បន្ត​ទៀត​ថា ការ​រក​ឃើញ​សត្វ​អណ្តើក​ចំនួន ៣​កេស​នេះ គឺ​ម្ចាស់​បាន​ដឹងខ្លួន​មុន​រត់គេចខ្លួន​បាត់ ប៉ុន្តែ​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវ​តាម រក​មុខសញ្ញា​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​បន្តទៀត និង​ចាប់​អ្នករកស៊ី​ជួញដូរ​សត្វព្រៃ​នោះ​ឱ្យបាន នឹង​ផ្តន្ទាទោស​តាមច្បាប់ ៕

 

IMG-20161021-WA0028

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី