Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធី​ប្រកាស​មុខតំណែង​អភិបាលរង​ស្រុក​កំពង់ត្រាច​

​នៅវេលា​ម៉ោង ២​ៈ​៣០​នាទី​រសៀល​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​សាលាស្រុក​កំពង់ត្រាច បាន​រៀបចំ​ពិធី ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង​ស្រុក​កំពង់ត្រាច ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម សឹម សុ​ទ្ធា អភិបាល រង​ខេត្ត​កំពត ក្នុងឱកាស​នោះ​ក៏​មាន​វត្តមាន​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក​-​លោកស្រី ជា​មន្ត្រីរាជការ​ក្នុងស្រុក ឃុំ និង​លោកគ្រូ​អ្នកគ្រូ អធិការ អធិការរង មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថ​ស្រុក សរុប​ទាំងអស់​ចំនួន ៣០០​នាក់ ចូលរួម​នៅក្នុង​ពិធី​នេះ​ដែរ លោក ណុប ចាន់ណា​រិទ្ធិ នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស ខេត្ត​កំពត បាន​លើក​ឡើង​អាន របាយការណ៍​នៅ​ខ្លឹមសារ​នៃ​ព្រះរាជក្រឹត្យ ដែល​ឡាយ​ព្រះ​ហ​ស្ថ​ដោយ​ព្រះមហាក្សត្រ ប្រកាស​តែងតាំង​លោក ឃឹម សាមី អនុប្រធាន​អង្គភាព​លទ្ធកម្ម​ស្រុក​កំពង់ត្រាច ឱ្យ​ចូល​កាន់តំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រាច ។

​លោក ឃឹម សាមី អភិបាលរង​ដែល​ទើប​តែងតាំង​ចូលកាន់​មុខតំណែង​ថ្មី ក៏​បាន​មានប្រសាសន៍​ឡើង​ថា គាត់​នឹង​ខិត្ត​ខំ ប្តេជ្ញាចិត្ត​គោរព​នៅ​រដ្ឋធម្មនុញ្ញ​ច្បាប់​ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​នានា ដែល​កំពុង​នៅ​ជា​ធរមាន ។

​លោក​បាន​បន្ថែមទៀតថា លោក​បាន​ប្តេជ្ញាចិត្ត​អនុវត្ត​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋា ភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​សម្របសម្រួល​ដឹកនាំ​ការងារ​របស់​មន្ទីរ អង្គភាព​នានា​ជុំវិញ​ស្រុក ។​

​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ហើយ​នឹង​ខំប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​ប្តេជ្ញា​ខំ​ថែរក្សា​សមិទ្ធផល​របស់ ជាតិ ដែល​មាន​ស្រាប់​ក៏​ជា​ការដឹកនាំ​គ្រប់គ្រង​សភាពការណ៍​ឱ្យ​ល្អ​ប្រសើរ ហើយ​ឱ្យ​មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ់​រួមចំណែក​ថែ រក្សា​ការពារ​បូរណភាព​ទឹកដី ។ បន្ទាប់មក ឯកឧត្តម គណៈអធិបតី បាន​មានប្រសាសន៍​ទៅ​អង្គពិធី​ទាំងមូល​ថា ជុំវិញ​សភាព ការណ៍​ក្នុង​ប្រទេស​មាន​ភាពស្ងប់ស្ងាត់​ល្អប្រសើរ ទទួលបាន​នូវ​សន្តិភាព​យ៉ាង​ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រឹមតែ​ប៉ុណ្ណោះ​មានការ អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គួរឱ្យកត់សម្គាល់ ។ ហើយ​សមិទ្ធផល​ទាំងឡាយ​ផុស​ដូច​ផ្សិត ច្រើន​ឥត​គណនា ដូចជា សាលារៀន ផ្លូវថ្នល់ វត្ត​អារាម មន្ទីរពេទ្យ ទំនប់​ប្រឡាយ ស្ពាន​ជាដើម ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា ។

​នៅ​ទី​បញ្ចប់ ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​មូលដ្ឋាន​ស្រុក ឃុំ ភូមិ កងរាជអាវុធហត្ថ កងកម្លាំង​នគរបាលជាតិ ឱ្យ​ផ្សារភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ​រាល់​តម្រូវការ​ផ្សេងៗ ដែល​គាត់​ត្រូវ​ការ​មិន​ថា មមាញឹក​ឬ​យ៉ាងណា​ឡើយ ៕​

IMG-20161020-WA0014 IMG-20161020-WA0017

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី