Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​ថ្មី​មិន​បាន​ទប់ស្កាត់​ទំនិញ​បង្កប់​ ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់

ខេត្ត​ប៉ៃលិន ៖ ការត្រួតពិនិត្យ​និង​ទប់ស្កាត់​នូវ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​បង្កប​មិន​មាន​ការ​ពិនិ​តឡើយ​ដោយសារ​លោក ទុំ ណូ និង​លោក រិត គង់​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​ក្រុម​ឈ្មួញ​។​

​ប្រភព​បន្តថា ក្រោយពី​លោក រិត គង់​ឡើងកាន់​ជា​ប្រធាន​ការិយាល័យ​ច្រកទ្វារ​ព្រំ​មក​ឈ្មួញ​ធំៗ​នៅតែ​បន្ត​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​បង្កប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដ​ដដែល​និង​អាច​ដំណើរការ​ទៅ​បាន យ៉ាង​រលូន​គ្មាន​ការរំខាន​ពី​មន្ត្រី​ជំនាញ​ឡើយ​។​
​មន្ត្រី​គយ​មួយរូប​បាន​បង្ហើប​ឲ្យដឹងថា កាល​ដែល​លោក រិត គង់​ហ៊ាន​បើកដៃ​អោយ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ចូល​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​នោះ​ដោយសារ​មាន​ឃុបឃិត​គ្នា​ជាមួយ​លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា ក្រោយ​មាន​ការផ្លាស់ប្តូរ​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​រួចមក​នោះ​ក៏​គេ​សង្កេត​ឃើញ​សកម្មភាព​ដដែលៗ​កើតឡើង​គ្មានអ្វី​ខុសប្លែក​ពី​ជំនាន់​លោក​ម៉ៅ សំអឿន នោះឡើយ​។​
​បើ​តាម​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ច្រក​នោះ​បាន​និយាយថា​ការបង់ពន្ធ​របស់​ទំនិញ​នាំ​ចូល​មក​ត្រូវ​កំណត់​អោយ​បង់​៤០ ទៅ​៥០​ភាគរយ​នេះ​ជំនាន់​លោក ម៉ៅ សំអឿន តែ​មកដល​ជំនាន់​លោក រិត គង់​វិញ​គេ​ឃើញ​បង់​តែ​១៥​ភាគរយ​តែប៉ុណ្ណះ​។​

​ទន្ទឹមនឹងនេះ សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រកទ្វារ​នេះ​បាន​បង្ហើប​ប្រាប់ថា លោក​រិត គង់​មាន​ជំនាញ​ខាង​ឃុបឃិត​បើកដៃ​អោយ​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ចូល​តាំងពី​លោក​នៅ​កាន់​អនុ​ការិយាល័យ​ច្រកទ្វារ​ព្រុំ​មកម្ល៉េះ​។​

​ប្រភព​បញ្ជាក់ថា ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ភាគច្រើន​ឈ្មួញ​ដឹក​តាម​រថយន្ត​យឺ​ឌុប​និង​កុង​ទីន៍រ​ពី​ទឹកដី​ថៃ​ចូល​មក​ទឹកដី​ខ្មែរ​ដោយ​បង់ពន្ធ​តែ​១៥​ភាគរយ​ទៅ​២០ ភាគរយ​តែ​ប៉ុណ្ណេះ​ហើយ​អ្វីដែល​ធ្វើអោយ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​នោះ​គឺ​ការបន្លំ​ប្រភេទ​ទំនិញ​ដែល​ឈ្មួញ​ខិលខូច​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ​ហើយ​បែងចែក​ផល​ប្រយោជន៍​នៅ​ក្រោម​តុ​។​

​ពាក់ព័ន្ធ​និង​ករណី​ខាងលើ អ្នកយក​ព័ត៌មាន​សុំ​ការបំភ្លឺ ពី​លោក​ទុំ​ណូ ពុំ​បាន​ឡើយ​៕

puvy_10-14

Filed in: ខេត្តប៉ៃលិន, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី