Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងព្រលែងឡានយកលុយយ៉ាងគឃ្លើនដដែល  វិធានការណ៍ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដីឥឡូវគ្រាន់ជាការលើកស្នាកម្លាក្អែកប៉ុណ្ណោះ រឿងសុីលើតុ ក្រោមតុ  មុខលុយអង្គុយសុំ បំផ្លាញផ្លូវជាតិដដែល?

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ធ្លាប់បាន​លើ​ក​លើកឡើងថា៖ មន្ត្រី​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មិនស្មោះត្រង់រាយការណ៍ភូតកុហក់ក្រសួង។

លោករដ្ឋមន្ត្រីបញ្ជាក់ថា  ក្រោយ​ពីក្រសួង​សាធារណ ការ​ដឹកជញ្ជូន បាន​ដាក់​ជញ្ជីង​ថ្លឹង​បង្កប់​ក្រោម​ដីនៅភូមិពោធិ៍ បានរក​ឃើញ​ថា មានករណី​មិន​ប្រក្រតី​ធ្ងន់ធ្ងរ ដោយបានរកឃើញរថយន្ត​ល្មើស​ដឹក​លើស​ទម្ងន់ចំនួន ច្រើន​ជាង​របាយការណ៍​របស់មន្ត្រីជញ្ជីងទីនោះ បានរកឃើញមួយថ្ងៃៗឡានដឹកជញ្ជូនលើស ចំណុះឆ្លងកាត់ជាង ៥០ឡាន/ថ្ងៃ ប៉ុន្តែធ្វើរបាយ ការណ៍មួយខែមានតែ២០០ឡាន ហេតុដូច្នេះឡានឆ្លងកាត់មានដល់ទៅជាង១៥០០ឡាន។
បែបនេះវាជាកំហុសធ្ងន់ធ្ងរ ដែលក្រសួងមិនអាចទប់ស្កាត់មន្ត្រីខិលខូចបាន ។

មានសេចក្តីរាយការណ៍ថ្មីថា៖នៅស្ថានីយ៍ជញ្ជីងថ្លឹងឡាននៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុក អង្គរជ័យ ខេត្ត កំពតថា៖ ត្រូវមន្ត្រីជញ្ជីងទីនោះនៅតែគគ្លើនពុករលួយគប់គឹតគ្នាជាមួយម្ចាស់រថយន្តដឹកជញ្ជូន  ប្រលែងឡានឆៅៗយកលុយញាត់ហោប៉ៅដដែលជាដដែលដោយ មិនកោតញញើតវិធានការណ៍ថ្មីរបសលោក ស៊ុន ចាន់ថុល នោះទេ។

គួររម្លឹកថា៖ កន្លងមកលោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា  បើតាមរបាយការណ៍​របស់​ស្ថានីយ​នៅភូមិពោធិ៍ ដែល​បាន​ផ្ញើ​មក​ក្រសួង ក្នុងឆ្នាំ២០២១ មានតែ​ឡានចំនួន២០០គ្រឿងប៉ុណ្ណោះ   ដែលបានឆ្លងកាត់ចូល​ថ្លឹងជញ្ជីងក្នុងមួយខែ ។ ប៉ុន្តែខណៈ​ដែល​ក្រសួងប្រើប្រាស់​​ប្រព័ន្ធ​ទំនើប  ដោយដាក់ជញ្ជីងបង្កប់ក្រោមដីចាប់​បាន​មានឡានដឹកលើសទម្ងន់ជាង ១០០ គ្រឿងឯណោះក្នុងមួយថ្ងៃៗ។

បើអញ្ចឹងគឹតតាមជើងលេខមន្ត្រីជញ្ជីង អាចលួចគប់គឹតជាមួយម្ចាស់ឡានឬអ្នកដឹកប្រលែងយកលុយមិនតិចជាង១៥០០ឡាននោះទេក្នុងមួយខែៗ។ បើដូចនេះលុយជាតិ  រត់ចូលហោប៉ៅប្រធានស្ថានីយ៍ព្រែកឯង មិនតិចជាង៥០០លានរៀលទេ! បើគឹតត្រឹមតែលែងឡានមួយគ្រឿងអាចយកលុយអប្បបរមា៣០មុឺនរៀល។ដោយមិនគឹតអំពីការជំរឹតផាកពិន័យផាកពិន័យក្រៅច្បាប់ ធ្វើតាមមាត់  អាចយកលុយញាត់ហោប៉ៅកំរិតអប្បបរមា១២០០០០០៛/គ្រឿងផង។ ដូច្នេះរដ្ឋត្រូវបាត់បង់លុយយ៉ាងតិច ២០០០លានរៀល/ខែ/មួយស្ថានីយ៍(ជិតកន្លះលានដុល្លារ)។

ប្រភពពីមន្ត្រីបំរើការស្ថាប័នផ្សេងនៅព្រែកឯង បានលើកឡើងថា៖ការប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងររបស់មន្ត្រីជញ្ជីងនៅភូមិពោធិ៍  មួយរយៈកន្លងមកគេឃើញលោករដ្ឋមន្ត្រីក្រសួងសាធារការ ស៊ុនចាន់ថុល  យល់មុខកូនចៅពេក កំហុសធ្ងនបែបនោះទៅហើយ  បែរជាលោករដ្ឋបានត្រឹមនិយាយអំពើកំហុស  តែមិនបានការដាក់ទោសទណ្ឌតាមច្បាប់ទេ និងបានត្រឹមតែអំពាវអោយយកចិត្តទុកដាក់ថ្លឹងឡានតែប៉ុណ្ណោះទៅវិញ។ ឥរិយាបទយល់ញាតិរបស់លោករដ្ឋមន្ត្រីស៊ុន ចានថុលបែបនោះ ជាគំរូអាក្រក់មួយ ពោលគឺហាក់នៅតែបើកដៃអោយជញ្ជីងមួយចំនួនធំ អាចបន្តរកសុីលើខ្នងរដ្ឋនិងប្រជាជន  ក្បៀសលុយជាតិមួយខែៗ ច្រើនសម្បើម ដាក់ចូលហោប៉ៅបុគ្គល  គេហៅថាពុករលួយដាច់បង្ហៀរដដែល ។

ប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋាននៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ដែលសុំមិនអោយ បញ្ចេញឈ្មោះ  បានអោយដឹងថា៖លោក ថោង សត្យា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងឡានភូមិពោធិ៍ កំពុងតែគឃ្លើន ក្នុងការបើកដៃអោយឡានដឹកជញ្ជូនទំនិញធំៗ បើបររញ្ជួយថ្នល់ មើលទៅទុះនងដឹកលើសទម្ងន់អតិបរមា ប្រែតស្រគៀក្បាល មិនបាច់ចូលជញ្ជីងថ្លឹងយ៉ាងរំភើយ។

ប្រភពបន្តថាក្នុងមួយថ្ងៃៗ មានឡានទំនងជាដឹកលើសទម្ងន់ជាច្រើនគ្រឿងមិនបានចូលថ្លឹងឡើយ ពួកគេអាចនឹងរត់ការបើផ្លូវព្រោះតែដឹកលើសខ្លាំងពេកបើចូលថ្លឹងប្រាកដជាត្រូវបង់ផាកពិន័យចូលរដ្ឋធ្ងន់ដូចសែងជ្រូកទាំងអាចម៍។ហេតុដូច្នេះគេគួរតែសុំបើកផ្លូវដោយចរចារមិនបាច់ថ្លឹង  បង់ត្រឹមកម្រឹតដែលត្រូវផាកលើស៥តោនឬលើស១០តោនល្អជាងចូលថ្លឹង។ក្រុមប្រភេទនេះគេឃើញក្នុងមួយថ្ងៃៗ បើមិនចូលជញ្ជីង នៅភូមិពោធិ៍ ឃុំកុង ស្រុកអង្គរជ័យម្ងៃៗរាប់សឹបគ្រឿង។

ប្រភពដដែលបន្តថា ក្រៅពីនោះគេឃើញមានឡានទំនងដឹកលើសតោនតិចតួចបានចូលថ្លឹងជាហូរហែរដែរ ជាការកំដររោង។បុន្តែអោយតែឡានដឹកទំនិញក៏ត្រូវបង់ជូនលោកប្រធានជញ្ជីងដែរ ក្នុងឡានមួយគ្រឿងយ៉ាងហោចក៏បង់ក្នុងឡានមួយគ្រឿងៗចំនួន៣០មុឺនរៀលដែរ  ក្រុមនេះក្នុងមួយថ្ងៃៗក៏មានការឆ្លងកាត់ជញ្ជីងភូមិពោធិ៍រាប់សឹបគ្រឿងដែរ។ ដោយឡែកអោយតែជាប្រភេទឡានដឹកទំនិញ ដែលមិនបានដឹកអីសោះឬដឹកសោះតែអត់ដឹកទំនិញ ក៏គេឃើញព្រូឡានអញ្ជើញទៅបង់ថ្លៃបាយជូនលោក ថោង សត្យា ប្រធានជញ្ជីងភូមិពោធិ៍ដែរ បើហ៊ានមិនសែនសោះពេលមានឥវ៉ាន់ដឹកពិបាកក្នុងការសម្រួល នឹងលោកប្រធានមិនខាន។

ការដាក់ជញ្ជីងបង្កប់ក្រោមដីកន្លងមករបស់ក្រសួងត្រូវគេមើលឃើញថា មិនអាចមានវ្រសិទ្ធិភាព តាមទាន់ជាន់កែងមន្ត្រីជញ្ជីងខិលខូចពុករលួយដល់ឆ្អឹងបាន១០០%ទេ បើលោករដ្ឋមន្ត្រីស៊ុន ចាន់ថុល នៅតែមិនបញ្ចេញកណ្តាប់ដៃស្ពាន់ ជាន់កដកស្លាបជនពុករលួយ បានត្រឹមតែអំពាវនាវ  តួយ៉ាងដូចជាជញ្ជីងនៅភូមិពោធិ៍ ឃុំកុង ស្រុកអង្គរជ័យ កំពុងគគ្លើនពុករលួយ។ ម៉្យាងទៀតអង្គភាពប្រឆាំងអំពើពុក រលួយក៏ហាក់មើលស្រាល ងាប់ស្តូកមិនខ្ចីខ្វល់៕

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី