Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ខេត្តស្វាយរៀងបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលា

លោកចៅសង្កាត់និងមេប៉ុស្តិ៍ ព្រោះក្រែងភ្លេច បណ្តាំមេ នាំគ្នាទន្ទេញ ចាំតែមាត់មិនខុសអីអំពីចៅធនញ្ជ័យចាំចំការសេដ្ឋី គោ ក្របីសុីពោតអស់តាមតែគោ ក្របីទៅ អោយតែអញនៅនឹងចំការបានហើយ។ជាក់ស្តែងមានទីតាំងNETដ៏ធំមួយនៅមិនលើសពី២៥ម៉ែត្រពីសាលាសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នោះទេ មានការបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចគរអារកសុីឆៅ ២៤ ម៉ោងលើ ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះពលរដ្ឋ ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលាដែលជាបងប្អូនកូនចៅគាត់រស់នៅក្នុងក្រុងស្វាយរៀងដែលកំពុងហ្វឹកហ្វើនលេងវក់វី។ប្រភពបន្តថា លោកចៅសង្កាត់ស្វាយរៀង ដើរបិទភ្នែកហើយឈ្ងោក ធ្វើហាក់មិនឃើញ ហាក់មិនដឹង មិនព្រមបង្ក្រាបល្បែងNET ដ៏ធំមួយកន្លែងនោះសោះ ដែលនៅតែ២៥ម៉ែត្រពីសាលាសង្កាត់សោះ។ អញ្ចឹងហើយទើបប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងតឹងទ្រូងនឹងឥរិយាបទរបស់អាជ្ញាធរសង្កាត់នឹងមេប៉ុស្តិ៍ពេក ទម្លាយចេញដល់សារព័ត៌មានអោយជួយចុះផ្សាយ ដើម្បីអោយបានដឹងដល់ លោកកឹង ឃនស្នងការនគរបាលខេត្តស្វាយរៀង ក្រែងភ្ញាក់រលឹក ដូចជាភ្លៀងទាន់ពេល ចុះទៅហែកគ្រាប់ភ្នែកលោកចៅសង្កាត់នឹងមេប៉ុស្តិ៍អោយស្វាងម្តងអោយចេះស្គាល់ពីតួនាទីរបស់ខ្លួនខ្លះ កុំអោយល្បីកូវីតDeltaថ្មីផ្ទុះចេញពីNETក្បែរសង្កាត់ស្វាយរៀង សូមទានជ្រាប ។

ប្រភពព័ត៌មានពីក្រុងស្វាយរៀងបានទម្លាយអោយដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះថា៖នៅក្នុងក្រុងស្វាយរៀង អាជីកររកសុីទុច្ចរិត បើកបនល្បែងសុីសង NET បាននឹងកំពុងបើកអាជីវកម្មល្មើសច្បាប់ពាសពេញក្រុងស្ទើរគ្រប់សង្កាត់ផ្គើននឹងបទបញ្ជានិងផ្គើនគោលនយោបាយភូមិសង្កាត់មានសុវតិភាពរបស់ក្រសួងមហាផ្ទៃ។ពួកគេបានបើកលេងរលូនពពាក់ពពូនខាងក្នុងទីតាំងគ្មានការបង្រាប។ជាពិសេសអាជីវកម្មល្មើសច្បាប់ទាំងអស់នោះផ្គើនយ៉ាងសំញែងថែមទៀត ទៅនឹងបំរាមរបស់សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលនិងរបស់ក្រសួងសុខាភិបាលរំលោភ ខ្លឹមសារ៣កុំ ៣ការពារ បង្ការទប់ស្កាត់ការរីករាលដាលកូវុីត១៩ ពិសេសចំពោះមុខដែល មេរោគcovid 19 Deltaថ្មីកំពុងមានហានិភ័យខ្ពស់គួរអោយព្រួយបារម្ភពេលនេះ។

ប្រភពពីប្រជាពលរដ្ឋដដែលបន្តថា ក្រុងស្វាយរៀងក្រៅពីកូវុីត១៩មានការលំបាកមួយជាន់ទៀតហើយ ដោយមានឳពុកម្តាយខ្លះកំពុងទឹកភ្នែកដោយសាកូនៗលួចលុយសម្រាប់ទុកបំរ៉ុងគ្រួសារទាំងមូលដោះស្រាយជីវភាពប្រចាំថ្ងៃទៅលេងNETអស់រលីង មានសាច់ញាតិក្មេងនិងបុរសញៀនល្បែងNETខ្លះត្រូវកូនក្មួយបោកយកម៉ូតូជិះនឹងក្តឹតទៅបញ្ចាំលេងNET មានប្តី.ប្រពន្ធខ្លះឈ្លោះប្រកែកលែងលះគ្នាដោយសារ លួចលុយទៅលេងល្បែងNET។

រឿងអកុសលនេះបានកើតមានគឺម្តងកើតនៅសង្កាត់នេះ ម្តងកើតនៅសង្កាត់នោះ កើតមានជាញឹកញាប់ដោយសារអ្នកលេងខ្លះចាញ់អស់រាប់ពានដុល្លារក្នុងមួយយប់

ប្រភពបន្ថែមថា នៅក្រុងស្វាយរៀងមានអំពើចោរកម្មផុស ផុលគួរសមដែរតែករណីខ្លះពលរដ្ឋខ្ជិលប្តឹងប៉ូលីស ព្រោះមិនងាយដូចទ្រាំ។ដោយសារតែល្បែងNETគេលេងបាន២៤ម៉ោងលើ២៤ម៉ោង គ្មានការបង្ក្រាបទើបពេលចាញ់អស់ អ្នកញៀននឹករកវិធីលួច វិធីបោក កើតមានស្ទើរពេញក្រុង គ្រាន់តែនៅក្រុងស្វាយរៀងមិនទាន់កើតមានបាតុភាពឃាតកម្មសម្លាប់យកលុយទៅលេងល្បែងប៉ុណ្ណោះ។

ប្រភពបន្តថា ពួកគាត់ដែលកំពុងរស់នៅក្នុងក្រុងស្វាយរៀង កំពុបារម្ភមានទី១ពួកគាត់កំពុង ពិបាកចិត្តនឹងរឿងកូនចៅលួចលុយទៅលេងល្បែងNET ត្បិតរកចំណូលក៏មិនបាន ទី២ដេកព្រួយរាល់យប់ក្រែងកើតមានអំពើចោរកម្មចំពោះគ្រួសារពួកគាត់,ទឺ៣គឺខ្លាចកូនៗគាត់ឆ្លងមេរោគកូវុីត១៩Deltaថ្មី រស់នៅទាំងភ័យព្រួយព្រោះកន្លែងល្បែងមិនដឹងមនុស្សប៉ុន្មាននាក់ផ្ទុកមេរោគ។

លោកចៅសង្កាត់ស្វាយរៀងមិនទាន់មានមធមយោបាយទាក់ទងសុំបំភ្លឺបានទេគ្មានលេខទាក់ទង។ស្នងការនគរបានខេត្តស្វាយរៀងលោក កឹង ឃន មិនអាចទាក់ទង សុំជួយបំភ្លឺនិងអន្តរាគមន៍បានទេកាលពីព្រឹកមិញ៕

Filed in: ខេត្តស្វាយរៀង, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី