Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីប្រកាសតែងតាំង និងកែសម្រួលសមាសភាព សមាជិក សមាជិកា នៃគណៈកម្មាធិការប្រតិបត្តិ របស់សម្ពន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ សកម្មភាពរបស់យុវជននាពេលបច្ចុប្បន្ន ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយក្នុងនោះសម្ពន្ឋយុវជនស្រឡាញ់សន្តិភាពខេត្តមណ្ឌលគិរី បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គម ទាំងការងារស្ម័គ្រចិត្ត និងមនុស្សធម៏ ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ថ្លែងក្នុងពិធីប្រកាសតែងតាំង និងកែសម្រួលសមាសភាព សមាជិក សមាជិកា នៃគណៈកម្មាធិការប្រតិបត្តិ របស់សម្ពន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តមណ្ឌលគិរី នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី និងតាមរយៈប្រព័ន្ធអនឡាញ Zoom metting នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត មានប្រសាសន៍ថា ការចូលរួមកិច្ចការងារសង្គមរបស់យុវជន ស យ ស ស សាខាខេត្តមណ្ឌលគិរី នាពេលកន្លងមក និងកំពុងបន្តធ្វើនាពេលបច្ចុប្បន្ននេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នា សាមគ្គី ក្នុងបុព្វហេតុជាតិ ក្នុងការទទួលខុសត្រូវ ក្នុងនាមជាប្រជាជាតិតែមួយ។ ឯកឧត្តម ស្វាយ សំអ៊ាង បន្តថា សកម្មភាពរបស់យុវជននាពេលបច្ចុប្បន្ន គឺជាសកម្មភាព បន្តវេនពីយុវជនជំនាន់មុន ដែលបានខិតខំបូជាសាច់ឈាមស្រស់ ចូលរួមក្នុងកិច្ចការពារប្រទេសជាតិ ដោយយើងក្រឡេកមើលទៅកាលពីជាង៤០ឆ្នាំមុន សម្តេចតេជោ ដែលជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានត្រួសត្រាយជោគវាសនាប្រទេស តាមរយៈការប្តូរជីវិត និងបង្កើតគោលនយោបាយឈ្នះឈ្នះ។ ព្រោះតែការលះបង់របស់យុវជនជំនាន់មុននោះហើយ ទើបអាចប្តូរបាននូវ សន្តិភាពសម្រាប់ប្រជាជនកម្ពុជា ហើយតម្លៃសន្តិភាពគឺពិតជា ធំធេងមិនអាចវាស់ស្ទង់បានទេ ដូច្នេះយើងទាំងអស់គ្នា ដែលជាយុវជនជំនាន់ក្រោយត្រូវថែរក្សាការពារ សន្តិភាព ឲ្យស្ថិតថេរជាអមតៈ។ ប្រឆាំងដាច់ខាតរាល់ឧបាយកលទាំងឡាយណាដែលប៉ុនប៉ង បង្កអសន្តិសុខដល់សង្គមជាតិ បាត់បង់សន្តិភាព កើតភាពវ៉ឹកវរ ក្នុងប្រទេស។
លោក សាន់ ដារិទ្ឋ ប្រធានប្រតិបត្តិសម្ពន្ឋយុវជនស្រឡាញ់សន្តិភាពខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយគិតត្រឹមឆមាសទី១ ឆ្នាំ២០២១ គណៈកម្មាធិការស យ ស ស ខេត្តមណ្ឌលគិរី មានសមាជិកសរុបទូទាំងខេត្តចំនួន ៣៦៩នាក់ ស្រីចំនួន ១០៧នាក់។ លោក សាន់ ដារិទ្ឋ បន្តថា សកម្មភាពប្រតិបត្តិការជួយសង្គម និងសកម្មភាពផ្សេងៗ របស់ ស យ ស ស មានចំនួន ២៧១សកម្មភាព ចំណាយថវិកាសរុប ចំនួន៩៦ ០១៧ ៥០០៛ និង២ ២០៥$ ។
លោក ញ៉ន សិទ្ឋ ប្រធានកិត្តិយស ស.យ.ស.ស ខេត្តមណ្ឌលគិរី តំណាងឲ្យយុវជន សម្ពន្ឋយុវជនស្រឡាញ់សន្តិភាពខេត្តមណ្ឌលគិរី ប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងសកម្មភាពសង្គម ការងារមនុស្សធម៏ សហការជាមួយអាជ្ញាធរដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី