Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ០១នាក់ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក !

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូននារីម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ២៩៨ អ.យ.ថ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ របស់លោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក។

ជនសង្ស័យ ខាងលើមានឈ្មោះ សៀក ស្រីណែត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៩៩EO ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីជនសង្ស័យរូបនេះ បានទិញរថយន្ត ០១គ្រឿងពីជនរងគ្រោះ រួចហើយព្យាយាមបោកបញ្ឆោត ភូតភរគេចវេសមិនព្រមបង់ប្រាក់ និង បានយករថយន្តទៅលាក់ទុកថែមទៀតផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ