Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​យាយ​ព្រឿង មេក្លោង​ឈ្មួញ​ឈើ​ដ៏​ធំ ប្រចាំ​ភូមិភាគឦ​សាន្ត​

ខេត្ត​ស្ទឹងត្រែង​៖ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ក្រុមការងារ ស្រាវជ្រាវ ព័ត៌មាន និង​បង្ក្រាប​ព្រៃឈើ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ស្រាវជ្រាវ រកឃើញ​គំនរ​ឈើ​ដ៏​ច្រើន ត្រូវបាន​គេ​យក​ទៅ​លាក់ទុក​នៅក្នុង​ដីចម្ការ ស្ថិតក្នុង​ភូមិ ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ។

យាយ​ព្រឿង ជនជាតិ​វៀតណាម ដែល​ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦសាន្ត និង​មាន​ទីតាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​កម្លាំង​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ខេត្ត​ស្ទឹងត្រែង បន្ទាប់​ពី​មេ​ឈ្មួញ​ដ៏​ធំ​រូប​នេះ បាន​យក​រថយន្ត​២​គ្រឿង និង​កម្មករ​៧​នាក់ មក​រំដោះ​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​ចាប់ ហើយ​នាំយក​មក​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​នោះ ។

​សមត្ថកិច្ច​បានឲ្យដឹងថា ឈើ​ទាំង​នោះ ជា​ប្រភេទ​ឈើ​ប្រណីត ដែល​មាន​ចំនួន​ដ៏​ច្រើន ត្រូវបាន​ក្រុម​ការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដឹកជញ្ជូន​ឈើ​ទាំងនោះ យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​តាំង​ពី​រសៀល​ថ្ងៃ​ទី​១២ ខែតុលា រហូត​ដល់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ទើប​រួចរាល់ ដែល​ឈើ​ទាំងនោះ មាន​ចំនួន​៦​ឡាន​សាំ​យ៉ុង និង​៦​ឡាន​បែន ។

​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ស្រាប់តែ​នៅវេលា​ម៉ោង​៤​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ក៏​មាន​វត្តមាន​យាយ​ព្រឿង ថៅកែ​ឈ្មួញ​ឈើ​ល្មើសច្បាប់ ជាមួយ​កម្មករ​៧​នាក់ និង​រថយន្ត​២​គ្រឿង ១​គ្រឿង​ម៉ាក​បា​ឡែន ពណ៌​ស និង​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុង ចូល​មក​រំដោះ​ឈើ និង​ឡោមព័ទ្ធ​មក​លើ​កងកម្លាំង ដែល​កំពុង​យាម​ឈើ​នៅ​ក្នុង​ទីតាំង​នោះ​ថែម​ទៀត ។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន យាយ ព្រឿង ក្នុង​បទល្មើស​ជាក់ស្តែង មក​រំដោះ​ឈើ​នៅក្នុង​បរិវេណ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​ពងមាន់ ។ ដោយឡែក កម្មករ​៧​នាក់ ត្រូវ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ។

​ពាក់ព័ន្ធ​ទៅនឹង​ករណី​យាយ ព្រឿង ចូល​មក​រំដោះ​ឈើ សង្ស័យ​មាន​អំពើ​ឃុបឃិត​គ្នា​ណាមួយ រវាង​រដ្ឋបាល​ព្រៃឈើ ជាមួយនឹង​យាយ​ព្រឿង ខណៈ​ឈើ​ត្រូវ​បាន​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រួចរាល់ រួម​ទាំង​ចាក់សោ តែ​មាន​វត្តមាន​យាយ ព្រឿង ចូលទៅ​ក្នុង​បរិវេណ​ជាមួយនឹង​កម្មករ​៧​នាក់ ដើម្បី​រំដោះ​ឈើ ចំណុច​នេះ មានន័យ​ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅ​ទីនោះ អាច​ចាក់សោ​ឲ្យ​ក្រុម​យាយ​ព្រឿង​ចូល រួចខ្លួន​បែរជា​ទៅ​សម្ងំ​ដេក ដើម្បី​បំភ័ន្ត​សមត្ថកិច្ច ។

​មួយរយៈ​កន្លងទៅនេះ ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បំពេញ​ការងារ​ដ៏​សស្រាក់សស្រាំ ចុះ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដូចជា​ករណី ឈើ​ជា​ច្រើន​កំណាត់​នៅក្នុង​ដីចម្ការ ស្ថិតនៅក្នុង​ភូមិ ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក គឺ​ឈ្មួញ​យាយ ព្រឿង នេះ​តែម្តង បាន​យក​ទៅ​លាក់​ទុក​ស្ទើរតែ​គ្រប់​ទីកន្លែង ដែល​ធ្វើឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការរុករ​ក ។

​ពាក់ព័ន្ធ​ទៅនឹង​ករណី ដែល​យាយ​ព្រឿង នាំ​កម្មករ​ទៅ​រំដោះ​ឈើ​នៅ​ក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ មិន​ត្រឹមតែ​សង្ស័យថា ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់​លោក ឆៀង តុលា មាន​ករណី​ឃុបឃិត​គ្នា​ជាមួយ​យាយ​ព្រឿង ប៉ុណ្ណោះ​ទេ សូម្បី​តែ​ករណី រដ្ឋបាល​ព្រៃឈើ ប្រើប្រាស់​រថយន្ត និង​កម្មករ មក​ដឹកជញ្ជូន​ឈើ​នៅ​ក្នុង​ដីចម្ការ​ខាងលើ ដែល​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រគល់ឲ្យ ក៏​ត្រូវបាន​គេ​ដឹងថា ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​យក​រថយន្ត និង​កម្មករ​របស់​យាយ​ព្រឿង មក​ធ្វើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ទាំងនេះ យកទៅ​រក្សាទុក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ទៀតផង ។

​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​ឈាន​ដល់​ឃាត់ខ្លួន​យាយ ព្រឿង ដែល​ជា​ឈ្មួញ​ល្មើស​ច្បាប់​ដ៏​ធំ​នៅ​ភូមិភាគ​ឦសាន្ត ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​មាន​ការគាំទ្រ​ចំពោះ​ចំណាត់ការ​របស់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន ទទួលបាន​លទ្ធផល​ជោគជ័យ ទន្ទឹម​នឹង​ករណី​នេះ​ផង​ដែរ សមត្ថកិច្ច​ក៏​បន្ត​នីតិវិធី បើក​ការស្រាវជ្រាវ​ពី​បញ្ហា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហេតុអ្វី​ក៏​មាន​ការពាក់ព័ន្ធ​ជាមួយនឹង​យាយ​ព្រឿង ឈាន​ដល់​ការឃុបឃិត រំដោះ​ឈើ​នៅក្នុង​បរិវេណ​ដែល​ខ្លួន​គ្រប់គ្រង​ថែមទៀត​? ៕

IMG-20161013-WA0041 IMG-20161013-WA0040

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី