Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ ឡោ សុខា ស្នងការនគរបាលខេត្ត​ បានដឹកនាំបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ(zoom )​ ដេីម្បីពង្រឹងលើការងារគ្រប់គ្រង់ឯកសារការស្នាក់នៅនិងការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ

មណ្ឌលគិរី៖​ នាព្រឹកថ្ងៃពុធ ០៩រោច​ ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ បានដឹកនាំបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Zoom )​ ដេីម្បីពង្រឹងលើការងារគ្រប់គ្រង់ឯកសារការស្នាក់នៅនិងការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ​ នៅតាមមូលដ្ឋានឃុំ-សង្កាត់។​

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមានលោកស្នងការរងទទួលផែនការងារសេនាធិការ​ លោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម​ លោកស្នងការរងទទួលដឹកនាំការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល​ លោកស្នងការរងទទួលផែនការងារសន្តិសុខ​ ការិយាល័យជំនាញពាក់ព័ន្ធ​ អធិការនគរបាលក្រុង-ស្រុកទាំង៥​ នាយផ្នែកអត្តសញ្ញាណកម្ម​ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់​ សរុបចំនួន ៥៥នាក់.

ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ស្នងការ​ បានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ត្រី ហង្ស ចាន់សុទ្ធី​ ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម​ ឡើងអានរបាយការណ៍សង្ខេបស្តីពីការងារអត្តសញ្ញាណ្ណកម្មជូនអង្គពិធីជ្រាប។

ទន្ទឹមគ្នានោះផងដែរ ឯកឧត្តមឧត្តមសេនីយ៍ស្នងការ​ បានមានប្រសាសន៍ជម្រុញឲ្យលោកអធិការនគរបាលក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំងអស់ ត្រូវធ្វេីបញ្ជីបច្ចុប្បន្នភាពការស្នាក់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ឲ្យបានច្បាស់លាស់​ បន្តការសហការជាមួយមន្ត្រីអាត្រានុកូលដ្ឋាននៅតាមបណ្តាឃុំ-សង្កាត់​ ដេីម្បីបង្កលក្ខណៈងាយស្រួលផ្តល់ជូនឯកសារពាក់ព័ន្ធនឹងការធ្វេីអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋដែលពួកគាត់មួយចំនួនមិនមានឯកសារគ្រប់គ្រាន់ក្នុងការបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណ និងបន្តជម្រុញការងារចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុនៅតាមមូលដ្ឋានឲ្យពួកគាត់បានប្រេីប្រាស់តាមផ្លូវច្បាប់គ្រប់ៗគ្នា​៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី