Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សម្តេច​តេ​ជោ ហ៊ុន សែន៖ កម្ពុជា​អបអរសាទរចំពោះ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង មក​បំពេញ​ទស្សនកិច្ច​កម្ពុជា

(ភ្នំពេញ)៖ នៅ​ប៉ុន្មាន​នាទី​មុននេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហោះ​សារ​មួយ​នៅលើ Facebook ដោយ​ប្រកាសថា កម្ពុជា រីករាយ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង មកកាន់​ប្រទេស​កម្ពុជា នៅថ្ងៃនេះ។

នៅ​មិន​ដល់១ម៉ោង​ទៀត​នោះទេ ពោលគឺ​នៅវេលា​ម៉ោង ១២៖៣០នាទី ថ្ងៃទី១៣ ខែតុលា​នេះ ប្រធានាធិបតី​មហា​យក្ស​ចិន ស៊ី ជិន​ពីង នឹង​មកដល់​ទឹកដី​កម្ពុជា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល២ថ្ងៃ​នៅ​កម្ពុជា នា​ថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០។ នេះ​ជា​ទស្សនកិច្ច​លើកដំបូង​របស់ លោក ស៊ី ក្នុងនាម​ជា​ប្រធានាធិបតី​ចិន មកកាន់​ប្រទេស​កម្ពុជា។

នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ រាជរដ្ឋាភិបាល​កម្ពុជា-ចិន នឹង​ចុះ​កិច្ចព្រមព្រៀង និង​ពិធីសារសំខាន់ៗយ៉ាងតិច​ចំនួន។ ក្រៅពីនោះ ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នឹង​អញ្ជើញ​ចូលគាល់​សម្តេចម៉ែ និង​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង និង​បន្ត​ជួបពិភាក្សា​ការងារ សំខាន់ៗ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​វិមាន​សន្តិភាព នៅពេល​ល្ងាច​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ព្រមទាំង​ចុះ​កិច្ចព្រមព្រៀង និង​ពិធីសារសំខាន់ៗរវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ៕

cy.khrnews

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ