Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញាធរខេត្តមណ្ឌលគិរី បន្តបើកយុទ្ធនាការចាក់វ៉ាក់សាំង វគ្គទី៤ លើកទី១ ជូនពលរដ្ឋនៅក្រុងសែនមនោរម្យ

មណ្ឌលគិរីះ អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ទីរសុខាភិ បាលនៃរដ្ឋបាលខេត្ត បានបន្តដំណើរការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ-១៩ វគ្គទី៤ លើកទី១ ជូនដល់ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ ដោយមានការអញ្ជើញពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ។

ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅបរិវេណសាលាបឋមសិក្សាហ៊ុន សែន សែនមនោរម្យ មណ្ឌលគិរី នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រោយពីទទួលបាននូវវ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ វគ្គទី៤ អាជ្ញាធរខេត្ត ចាប់ផ្ដើមចាក់ដល់ពលរដ្ឋរស់នៅក្រុងសែនមនោរម្យ និងបន្តចាក់នៅតាមបណ្តាស្រុកមួយចំនួនទៀត ក្នុងខេត្តមណ្ឌលគិរី ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំងអស់ទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម ឬអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ។

សូមបញ្ជាក់ថា ក្នុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ វគ្គទី៤ លើកទី១ នៅក្នុងក្រុងសែនមនោរម្យ ដោយចាប់ពីថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី