Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កម្លាំងអាវុធហត្ថដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាល កូវីដ-១៩ ចំនួន២គោលដៅ!

ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះ សួរសុខទុក្ខ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាលកូវីដ-១៩ ចំនួន២គោលដៅ ក្នុងនោះគឺ គោលដៅមណ្ឌលសម្រាកព្យាបាលកូវីដ-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី និង គោលដៅមណ្ឌលសម្រាកព្យាបាលកូវីដ-១៩ ដឹព្រេមៀរ សែន សុខ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះផងដែរ ក្រុមការងារក៏បាននាំយកនូវ អាហារសម្រន់ និងភេសជ្ជៈ ជូនដល់កងកម្លាំង និងឆ្លៀត ត្រួតពិនិត្យទីកន្លែងប្រតិបត្តិការងារ និងស្នាក់នៅប្រចាំថ្ងៃ ក៏ដូចជាសម្ភារៈគ្រឿងបំពាក់សម្រាប់ត្រៀម អន្តរាគមន៍ចាប់បង្ខំ បុគ្គលដែលគេចវេសមិនធ្វើចត្តាឡីស័ក និងមិនព្រមអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល នៅតាមទីតាំងឈរជើងការពារមណ្ឌលសម្រាកព្យាបាលទាំងពីរ ដើម្បីត្រៀមអនុវត្តបទបញ្ជារបស់ថ្នាក់លើឲ្យមានប្រសិទ្ធភាពខ្ពស់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ