Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ​ ពីនាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោក

មណ្ឌលគិរី៖ ដោយមានកាយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំងនគរបាលដែលឈរជេីងនៅតាមខ្សែបន្ទាត់ព្រំដែន​ ក្នុងការទប់ស្កាត់កាឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩ រវាងភាគីនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម,​ នាព្រឹកថ្ងៃចន្ទ​ ១៥កើត​ ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១​ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានរៀបចំពិធីទទួលអំណោយពីនាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោក​ ជាគ្រឿងឧបភោគបរិភោគ​ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាគុណ រិទ្ធី មេបញ្ជាការរងអចិន្រ្តៃយ៍ទទួលទិសភូមិភាគ១​ ជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែនគោក​ ទទួលទិសភូមិភាគទី១និងភូមិភាគទី២​ ដែលបាននាំយកនូវអំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ផ្តល់ជូនដល់កម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោក​ ចំនួន​ ០៣ខេត្ត​ ​(​ ខេត្តមណ្ឌលគិរី​ រតនគិរី​ និងខេត្តស្ទឹងត្រែង)​ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។

ស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរីទទួលបានអំណោយរួមមាន៖​ មីចំនួន ១០០កេះ,​ ម៉ាស់ចំនួន ២៥០០ម៉ាស់​ និងផ្លែតាង៉ែនចំនួន០៥កេះ។

ដោយឡែកឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការនគរបាលខេត្ត​មណ្ឌលគិរី បានឧបត្ថម្ភទឹកអាកុលចំនួន៣០លីត្រ​បន្ថែមដល់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១​ និង៣០៣ផងដែរ។

ចំណែកស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ និងខេត្តស្ទឹងត្រែង​ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន៖​ មីចំនួន​ ១០០កេះ,​ ម៉ាស់ចំនួន​ ២៥០០ម៉ាស់​ និងផ្លែតាង៉ែនចំនួន​ ០៥កេះ​ នាឱកាសនោះផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី