Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ថ្នាក់ដឹកនាំខេត្ត ចុះសួរសុខទុក្ខកងកម្លាំង និងមន្រ្តីជំនាញ ដែលប្រចាំការនៅគោលដៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី និងចុះពិនិត្យអគារ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកចត្តាឡីស័ក នៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖​ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយឯកឧត្តមឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការនគរបាលខេត្ត​ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត​ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំង និងក្រុមគ្រូពេទ្យជួរមុខ ដែលប្រចាំការនៅគោលដៅខេត្តមណ្ឌលគិរី-រតនគិរី ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កងកម្លាំងដែលឈរជើងតាមគោលដៅនីមួយៗ ក្នុងការ បង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម បញ្ជាក់ថា នៅស្រុកកោះញែកនេះ មានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រហូតដល់ចំនួនអ្នកវិជ្ជមាន រាប់រយនាក់ និងនៅតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ហើយបញ្ហាទាំងនេះ បណ្ដាលមកពីខ្វះការចូលរួមពីបងប្អូនប្រជាពរដ្ឋ ក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់កងកម្លាំង និងមន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ និងរឹតបន្តឹងលើវិធានការនានាបន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៣០០$ ជូនដល់កងកម្លាំងដែលប្រចាំការនៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី ដោយឡែក ស្នងការនគរបាលខេត្ត បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០ម៉ឺនរៀល រីឯក្រុមគ្រូពេទ្យជួរមុខ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២០០$ សម្រាប់ដោះស្រាយការហូបចុក និងចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត រួមទាំងក្រុមការងារ ក៏បានចុះទៅពិនិត្យមើលទីតាំងអគារសម្រាប សម្រាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកចត្តាឡីស័ក នៅក្នុងភូមិសាស្រ្ត ស្រុកកោះញែក។ ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំកែលម្អទាំងក្នុង និងក្រៅបរិវេណអគារនេះ និងរៀបចំប្រព័ន្ធទឹក ភ្លើង និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ឲ្យបានគ្រប់គ្រាន់ សម្រាបទុកព្យាបាល និងអ្នកធ្វើចត្តាឡីស័ក នៅស្រុកកោះញែកនេះផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី