Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលអំណោយសម្រាប់ប្រើប្រាស់ ក្នុង ការងារ គ្រប់គ្រង បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩

មណ្ឌលគិរី៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់អំណោយជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់ប្រើប្រាស់ ក្នុង ការងារ គ្រប់គ្រង បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត និ ងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសគឺខេត្ត បានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ និងបានបញ្ជូនឲ្យគាត់មកធ្វើចត្តាឡីស័ក និងព្យាបាលបានយ៉ាងល្អប្រសើរ។
ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាឲ្យកាន់តែប្រសើរថែមទៀត ដើម្បីទប់ស្កាត់ កុំឲ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត ដោយត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នាអនុវត្តបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ៣កុំ និង ៣ការពារ។
ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបាននាំយកអំណោយ មកប្រគល់ជូននាពេលនេះ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងរយៈពេល ៣សប្តាហ៍ ក្នុងខែសីហានេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជិត៣០០នាក់ នៅទូទាំងខេត្ត ហើយតួរលេខនេះ បើប្រៀបធៀបនឹងចំនួនអ្នកឆ្លងកូវីដ-១៩ កន្លងមក គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយអំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈប្រយោជន៍ណាស់ ស្របពេលដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ កំពុងតែត្រូវការជាចាំបាច់ និងជាបន្ទាន់ សម្រាប់ប្រើប្រាស់ ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ឯកឧត្ដម អភិបាលខេត្ត បានសន្យាថា និងនាំយកអំណោយ មនុស្សធម៌ទាំងអស់នេះប្រើប្រាស់ឲ្យចំទិសដៅ នៅតាមបណ្តាក្រុង-ស្រុកទាំងអស់ ក្នុងខេត្តមណ្ឌលគិរី។
ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងថា សម្រាប់ការងារចាក់វ៉ាក់សាំងវគ្គ៣ ដូសទី១ នៅទូទាំងខេត្ត គិតត្រឹមថ្ងៃទី១៩ ខែសីហានេះ មានចំនួន ៣៥.៩៤៣នាក់ និងដូសទី ២ មានចំនួន ៧.៣៩៦នាក់ និងបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោមអាយុ ១៨ឆ្នាំ នៅក្រុងសែនមនោរម្យ និងស្រុកអូររាំង សរុបចំនួន ២.៣២៦នាក់។ ដោយឡែក សម្រាប់អ្នកមានវិជ្ជមានកូវីដ-១៩ សរុបចំនួន ៧២៨ករណី ជាសះស្បើយ ៣១៧ករណី ស្លាប់ចំនួន ០៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤០៨ករណី។
សូមបញ្ជាក់ថា អំណោយជាសម្ភារដែល ឯកឧត្តម ប្រាក់ សុខុន បានប្រគល់ជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ រួមមាន៖ អាវពេទ្យចំនួន ៣០០ឈុត របាំងមុខ ១០០គ្រឿង ម៉ាស់ N95 ៥០០០ម៉ាស់ ម៉ាស់ (Foam) ៥០.០០០ម៉ាស់ ម៉ាស់ធម្មតា ៥០.០០០ម៉ាស់ ស្រោមដៃ ២០ប្រអប់ និងទឹកថ្នាំសម្លាប់មេរោគ ២០ធុងផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី