Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ហង់ ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី ចេញ​ស្នៀត​ថ្មី រំលោភ​យក​ដី​រាស្ត្រ​

ប្រជាពលរដ្ឋ ៣៧​គ្រួសារ ជា​ជនរងគ្រោះ​ដោយសារ​ការរំលោភ​យក​ដីធ្លី​ពី​សំណាក់​អ្នកមានអំណាច​បុណ្យ​សក្តិ​នៅក្នុង ស្រុក​ចិត្រ​បុរី កំពុងតែ​ស្វះស្វែង​រក​អន្តរាគមន៍​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋា ភិបាល​កម្ពុជា បន្ទាប់​ពី​បាន​ដាក់​ពាក្យ​ស្នើសុំ​អន្តរាគមន៍​ទៅ​សាលា​ខេត្តក្រចេះ ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ព្រម​ទាំង​រដ្ឋសភា​ជា​សភាតំណាងរាស្ត្រ​រួចរាល់​ហើយ​នោះ ។​

​តំណាង​ប្រជាពលរដ្ឋ ៣៧​គ្រួសារ បាន​និយាយ​ឱ្យដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក ហង់ ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី បាន​បញ្ចោ​ញ​ប្រជាពលរដ្ឋ​ទាំង ៣៧​គ្រួសារ ឱ្យ​ចេញពី​ដី​កេរ្តិ៍​ពី​ដូនតា​មក ព្រមទាំង​បាន​បញ្ជា​គ្រឿងចក្រ​ឱ្យ​ឈូសឆាយ​ដំណាំ ព្រមទាំង​ផ្ទះសម្បែង​ថែមទៀត​ផង ។ នៅពេលដែល​លោក​អភិបាល​ស្រុក​ស្រុក​ចិត្រ​បុរី ហង់ ចាន់​ឌី ប្រើប្រាស់​អំណាច​ជា​អ​ភិ បាល​ស្រុក មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​នោះ គឺ​ពុំ​មាន​លិខិតស្នាម​អ្វី​ទាំងអស់​ហើយ​ថែមទាំង​ធ្វើការ​សម្លុត​គំរាមកំហែង​ប្រជា ពលរដ្ឋ​នៅ​ពេល​ដែល​សួរនាំ​រក​លិខិតស្នាម​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ​ឈូសឆាយ​ផលដំណាំ និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ទាំងអស់ នោះ ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំង ៣៧​គ្រួសារ​នេះ​រស់នៅ​ចំណុច​ក្បាល​ច្រះ​ធំ ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ១១ ខែតុលា និង​នៅ​ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ហង់ ចាន់​ឌី ជា​អភិបាលស្រុក និង​លោក ហួត យ៉ាំ ជា​អភិបាលរង​ស្រុក​ចិត្រ​បុរី រួមទាំង​លោក សំ សិដ្ឋ ជំទប់​ទី ១ ឃុំ​ថ្ម​គ្រែ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មក​បំផ្លាញ​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ខូចខាត​ទាំងស្រុង ។

​ជាក់ស្តែង​នៅ​ថ្ងៃទី ០១ ខែ​កញ្ញា ឆ្នាំ​២០១៦ ថ្មីៗ​នេះ លោក ហង់ ចាន់​ឌី លោក​ហួត យ៉ាំ និង​លោក សំ សិដ្ឋ ជា​សមាស ភាព​ដដែល​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​ទាហាន កងរាជអាវុធហត្ថ នគរបាល​យក​គ្រឿងចក្រ​ធ្វើការ ឈូសឆាយដី និង​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ក្នុង​គោលបំណង​ដណ្តើម​យក​ដី​កេរ្តិ៍​របស់​ប្រជាពលរដ្ឋ​ដោយ​គ្មាន​បទបញ្ជា​ពី លោក ស ចំ​រ៉ុង អភិបាល​ខេត្ត​ក្រចេះ និង​គ្មាន​លិខិតស្នាម​អ្វី​ទាំងអស់ ។​

​ក្រុមអ្នកវិភាគ​ឯករាជ្យ​បាន​ចូលរួម​សម្តែង​យោបល​ផងដែរ​ថា លោក ហង់ ចាន់​ឌី អាង​អំណាច​ជា​អភិបាលស្រុក​ចិត្រ បុរី បាន​ប្រើប្រាស់​តួនាទី និង​អំណាច​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ដោយ​គ្មាន​លិខិតស្នាម​រួម​ទាំង​បទបញ្ជា​របស់​អភិបាលខេត្ត ក្រចេះ​នេះ គឺ​ស្មើ​ទៅ​នឹង​អំពើ​ប្លន់​យក​ដី​ប្រជាពលរដ្ឋ​ទាំង​នៅ​មាន​ជី​វីត​នេះ​គេ​ហៅថា ជា​ការរំលោភ​បែប​ថ្មី ប្រចាំឆ្នាំ​២០១៦ ដែល​នៅ​ទូទាំង​ប្រទេស​ទើបតែ​កើតមាន​ឡើង​នៅក្នុង​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។

សារព័តមានមិនអាចទំនាក់ទំនង​សុំការបំភ្លឺពីលោក​ ​ហង់​​ ចាន់ឌី​​​ បាននោះទេ​​ ?​៕

IMG_4877 IMG_4879

Filed in: ខេត្តក្រចេះ, ព័ត៌មានជាតិ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី