Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

នគរបាល​ខេត្តបាត់ដំបងបង្ក្រាប​បទល្មើស​ជួញដូរ និង​ដឹកជញ្ជូន​សត្វព្រៃ រឹបអូស​បាន​សត្វ​អណ្តើក​និង​ពស់ ជាង២០០គីឡូ

ខេត្តបាត់ដំបង ៖ អនុវត្តតាម​មតិ​ណែនាំ​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការអនុញ្ញាតិ​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​យប់​ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៦ លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស និង​លោក​វរសេនីយ៍ឯក ម៉ៅ រង្ស៊ី នាយការិយាល័យ​នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង និង​ប្រើប្រាស់​វិធានការ​ជំនាញ​របស់​ន​គ​របាល​តាមរយៈ​ប្រជាពលរដ្ឋ​ល្អ បានផ្តល់​ពត៌មាន​អំពី​ករណី​បទល្មើស​ជួញដូរ និង​ដឹកជញ្ជូន​សត្វព្រៃ​មួយ​ករណី ដែល​ឈ្មួញ​ទុច្ចរិត​កំពុង​លួចលាក់​ដឹកជញ្ជូន​ក្នុងទិសដៅ​ពី​ខេត្ត បន្ទាយមានជ័យ​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ ។

ឆ្លង​តាមរយៈ​កិច្ចប្រតិបត្តិការ​ក្នុង​រាត្រី​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ ក្នុង​ទឹកដី​ខេត្តបាត់ដំបង​ត​នេះ សត្វព្រៃ​ចំនួន ០២ ប្រភេទ​ត្រូវបាន​នគរបាល​យើង​ធ្វើការ​រិ​ប​អូស​បាន​ដែល​ក្នុងនោះ​មាន៖
១-សត្វ​អណ្តើ​ករស់​ចំនួន ២០៧ គីឡូក្រាម ( ពីរ​រយ​ប្រាំពីរ​គីឡូក្រាម)
២-សត្វ​ពស់​រស់​ចំនួន ១៦ គីឡូក្រាម ( ដប់​ប្រាំមួយ​គីឡូក្រាម )
សូម​ជំរាបជូន​ថា​ជនសង្ស័យ​ដែលជា​ម្ចាស់ ( សត្វ​អណ្តើក និង​សត្វ​ពស់ )ទាំងនេះ បាន​គេចខ្លួនបាត់​ក្នុងពេលដែល​សម្ថ​កិច្ច​ធ្វើ​ប្រតិ ប​ត្តិ​ការ ដែល​បច្ចុប្បន្ន​នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​កំណត់​ឲ្យ​បាន​នូវ​ អត្តសញ្ញាណ​ជនសង្ស័យ​ដើម្បី​យកមក​ទទួល ខុសត្រូវ​ចំពោះមុខ​ច្បាប់ ។ នៅ​ព្រឹក​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ នេះ ដោយបាន​ការឯកភាព​ពី​លោក នួន សាន ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ធ្វើការ​បានប្រគល់ ( សត្វ​អណ្តើក និង​សត្វ​ពស់ ) ទាំងនេះ ជូនទៅ​ជំនាញ​រដ្ឋបាល​ជលផល ដើម្បី​ចាត់ចែង​យកទៅ​ប្រលែង​នៅ​បឹង​ធម្មជាតិ ។ ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​កោតសរសើរ​ចំពោះ​ទឹកចិត្ត​នៃ​ការចូលរួម​សហការ​ណ៍​ពី​ប្រជាព រដ្ឋ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ ទាំងអស់​ជាពិសេស​លោក​ព្រះ​រា​អាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត​ល​ដំបង៕

 

IMG-20160831-WA0039 IMG-20160831-WA0038

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី