ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈ កម្មាធិការ សាខាកាកក្រហមកម្ពុជាខេត្ត និងលោក សាយ ម៉េងគីម អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់តាមអនឡាញ(zoom)ស្តីពីយុទ្ធសាស្រ្ត ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកក្រហម កម្ពុជា ដោយមានអញ្ជើញរួម(ក្រុមទី ៣ ចំនួន ០៧ សាខា)៕