Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ជា សុខហេង ម្ចាស់ សំណង់មួយកន្លែងនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលបានស្ម័គ្រចិត្តឲ្យរដ្ឋបាលខេត្តមណ្ឌលគិរី ខ្ចីអគារសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩

ខេត្តមណ្ឌលគិរី៖ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ នាថ្ងៃទី ១១ខែសីហា ឆ្នាំ២០២១នេះ លោកឧកញ៉ា ជា សុខហេង ម្ចាស់សំណង់មួយកន្លែង ស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា បានស្ម័គ្រចិត្ត ឲ្យរដ្ឋបាលខេត្តមណ្ឌលគិរី ខ្ចីអគារចំនួន ០៣ខ្នង ស្មើនឹង ២៨បន្ទប់ សម្រាប់រៀបចំកែលម្អរចាត់ចែង ធ្វើជាមណ្ឌលព្យាលបាលអ្នកផ្ទុកជំងឺកូវីដ-១៩។

នាឱកាសនោះផងដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧកញ៉ា ជា សុខហេង និងក្រុមគ្រួសារ ដែលបានគាំទ្រដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយឱ្យខ្ចីអគារចំនួន ០៣ខ្នង ស្មើនឹង ២៨បន្ទប់ សម្រាប់រដ្ឋបាលខេត្តមណ្ឌលគិរី រៀបដាក់សម្ភារៈបរិក្ខា និងមន្រ្តីសុខាភិបាលធ្វើការព្យាបាលចំពោះអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩។

បន្ទាប់មក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តមណ្ឌលគិរី បានអំពាវនាវដល់សប្បុរសជននានា ទាំងក្នុងខេត្ត និងក្រៅខេត្ត សូមមេត្តាចូលរួមឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តន៍ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានប្រសិទ្ធិពរជ័យ សិរីសួស្ដី ជូនដល់លោកឧកញ៉ា ជា សុខហេង និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា សូមសមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមចៀសផុតពីជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តមណ្ឌលគិរីបច្ចុប្បន្នេះ មានអ្នកផ្ទុកជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ សរុប ៤១៨នាក់ ស្រី ១៧៩នាក់ អ្នកជាសះស្បើយ ២៧១ នាក់ ស្រី ៩៤នាក់ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣ នាក់ ស្រី ២នាក់ និងអ្នកចាក់វ៉ាក់សាំងវគ្គ ១ចំនួន ២.៨៥៨នាក់ ស្រី ១.០១៧នាក់ វគ្គ២ចំនួន ៣.៤៨៧នាក់ ស្រី ១.៤៨៧នាក់ និងវគ្គ៣ចំនួន ៣២.១៣៦នាក់៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី