Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​នាំយក​អំណោយ​សម្តេច​តេជោ ហ៊ុន សែន ចែក​ជូន​ជន​ទុរគត​

ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី ២៧ ខែ​សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨៖០៥ នាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​អញ្ជើញ​នាំយក​អំណោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ទៅ​ចែក​ប្រជាពលរដ្ឋ​ក្រីក្រ ទុរគតជន ចំនួន ៥​ភូមិ ក្នុង​សង្កាត់​ព្រែកកំពឹស ។

​ភ្ញៀវ​រួម​ដំណើរ​មាន លោក ជ គឹម​ស៊ អភិបាលរង​ខណ្ឌ​ដង្កោ​, លោក កន សុរ​កន ចៅ​រង​សង្កាត់ ព្រែកកំពឹស ព្រម ទាំង​ឯកឧត្តម អស់លោក ក្រុមយុវជន​កាកបាទ​ក្រហម​កម្ពុជា ខណ្ឌ​ដង្កោ​ជា​ច្រើន​រូប​ទៀត​បាន​អញ្ជើញ​ចូលរួម ។
​ឯកឧត្តម បាន​អញ្ជើញ​ទៅកាន់​ភូមិ​ដំណាក់​សង្កែ ដែល​មាន​ជន​ទុរគត​ក្រីក្រ ដែល​មាន​កូនក្រមុំ​មួយ​វិកល​ចារឹក​ត្រូវបាន​ជន​អន្ធពាល​ចាប់ រំលោភ បានកូន​បួន​នាក់​មិន​ដឹង​ជា​ឪពុក​មួយណា​ស្ត្រី​មេម៉ាយ​ឈ្មោះ ពុំ សុផល អតីត​ជា​គ្រូបង្រៀន​ដែល​រស់នៅ​ក្នុង​ខ្ទម​កំសត់ លេច​លើ​លេច​ក្រោម គួរ​ឱ្យ​អនិច្ចា​រ្យ ឯកឧត្តម ក៏​បាន​ជួយ​ផ្តល់​ថវិកា​ចំនួន ២០​ម៉ឺន​រៀល សម្ភារៈ​រួមមាន​ ៖ អង្ករ ៣​បាវ ទឹក​សុទ្ធ ២​កេស ទឹកស៊ីអ៊ីវ ២​យួរ ទឹក​ត្រីខ ២​យួរ នំប៉័ង​-​នំ​ប៉ាវ ៣​កញ្ចប់ ។ ហើយ​ឯកឧត្តម​សន្យាថា និង​ជួយ​សាងសង់​ផ្ទះ​ឱ្យ បាន​ស្អាត​ជូន​លោកយាយ និង​ជូន​ថវិកា​ប្រចាំ​ជា​រៀងរាល់​ខែ​ចំនួន ២០​ម៉ឺន​រៀល ។ បន្ទាប់មកទៀត ឯកឧត្តម ប្រធាន​ក្រុម ការងារ​បាន​អញ្ជើញ​ទៅកាន់​ផ្ទះ​លោកយាយ ម៉ៅ អឿង និង​កូន​ឆ្មោះ អុន សុខុម នៅក្នុង​ភូមិ​ដំណាក់​សង្កែ ដោយ​បាន​ចែក ជូន​សម្ភារៈ អង្ករ ២​បាវ និង​ថវិកា ២០​ម៉ឺន​រៀល​ផងដែរ ។​

​ឯកឧត្តម បន្ត​ទៅកាន់​ផ្ទះ​បងស្រី ឡ​ង់ ស៊ីនួន ភេទ​ស្រី នៅក្នុង​ភូមិ​ព្រែក​រទាំង ដែល​ក្រីក្រ​រស់ក្នុង​ខ្ទម​ជរា​ជួយ​ស្តារ ប្រឡាយ​មុខផ្ទះ កុំ​ឱ្យ​ទឹក​ហូរ​ចូល​ផ្ទះ និង​ចែក​សម្ភារៈ និង​ថវិកា​ដូចៗ​គ្នា បន្ទាប់​ចេញពីផ្ទះ​បងស្រី ឡ​ង់ ស៊ីនួន ។​

​ឯកឧត្តម បន្ត​ទៅកាន់​ផ្ទះ​បងស្រី ប្រាជ្ញ ចែម អាយុ ៥៩​ឆ្នាំ នៅក្នុងុ​ភូមិ​ព្រែករ​ទាំង​ដែរ ដោយ​បាន​ប្រគល់​សម្ភារៈ និង​ថវិកា​ដូចៗ​គ្នា​ផង​ដែរ ។ ចូល​ដល់​ភូមិ​ស្រីស្នំ លោកតា លោកយាយ​ចាស់ជរា ពីរ​នាក់​ប្តី​-​ប្រពន្ធ នូវ​ថវិកា​នឹង​សម្ភារៈ​ដូចៗ​គ្នា ។​

​នៅ​ចុងបញ្ចប់​ឯកឧត្តម បាន​អញ្ជើញ​ទៅ​ចូលរួម​បុណ្យ​សព​ដែល​ស្ថិតនៅក្នុង​ភូមិ​ព្រែកកំពឹស សង្កាត់​ព្រែក​កំពឹស ដោយ​បាន​ចូល​បុណ្យសព​ចំនួន ៨០​ម៉ឺន​រៀល និង​ថែម​ថវិកា​ផ្ទាល់ខ្លួន ១០០​ដុល្លារ​បន្ថែមទៀត លោក ជ គឹម​ស៊ អភិបាលរង ខណ្ឌដង្កោ ៤០​ដុល្លារ និង​ហូប​បាយ​រួម​ដោយ​ភាព​រីករាយ ៕

 IMG-20160830-WA0025 IMG-20160830-WA0026

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ