Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ បានដឹកនាំបេីកកិច្ចប្រជុំពង្រឹងបន្ថែមដល់កម្លាំងនគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្ត យកចិត្តទុកដាក់ទប់ស្កាត់នៃការរីករាលដាលមេរោគបំលែងខ្លួនប្រភេទថ្មី(Delta) តាមរយៈប្រព័ន្ធវីដេអូអនឡាញ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩​ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខាស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានដឹកនាំបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ​ (កម្មវិធី​ Zoom)​ ដេីម្បីពង្រឹងបន្ថែមដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត​ ត្រូវយកចិត្តទុកដាក់បង្ការទប់ស្កាត់នៃការរីករាលដាលមេរោគកូវីដ-១៩​ ពិសេសមេរោគបំលែងខ្លួនប្រភេទថ្មី(Delta)។

អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន​ លោក​ លោកស្រី​ ស្នងការរង​ នាយការិយាល័យជំនាញ​ អធិការនគរបាលក្រុង-ស្រុកទាំង៥ មេបញ្ជាការវេសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ នាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង៣​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់​ និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ប៉ុស្តិ៍ សរុបអ្នចូលរួមចំនួន​ ៩៦នាក់។

ស្ថិតក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការ​ បានមានប្រសាសន៍ពង្រឹងដល់កម្លាំងនគរបាលទាំងអស់​ ត្រូវខិតខំយកចិត្តទុកដាក់តាមដានត្រួតពិនិត្យទៅលើមន្ត្រីក្រោមឱវាទឲ្យបានត្រឹមត្រូវនិងច្បាស់រាល់ការធ្វេីដំណេីរចេញចូលទៅតាមបណ្តាខេត្តផ្សេងៗ​ ឬក៏ចុះបេសកកម្មទៅតាមបណ្តាស្រុកណាមួយដែលកំពុងផ្ទុះជម្ងឺកូវីដ-១៩​ និងមេរោគបំលែងខ្លួនប្រភេទថ្មី (Delta) ត្រូវតែទៅធ្វើតេស្តសំណាកជាបន្ទាន់ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់​ ដើម្បីទប់ស្កាត់កុំឲ្យមេរោគបំលែងខ្លួនថ្មីនេះមានការរីករាលដាលចូលដល់កម្លាំងនគរបាលរបស់យើង​។

មិនតែប៉ុណ្ណោះឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការ​ បានបញ្ជាក់និងមានប្រសាសន៍ឲ្យលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារធនធានមនុស្ស​ ត្រូវខិតខំនិងយកចិត្តទុកដាក់ចុះសួរសុខទុក្ខនិងផ្តល់ថ្នាំព្យាបាលដល់មន្រ្តីនគរបាលដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជម្ងឺកូវីដ-១៩​ និងក្រុមគ្រួសាររបស់ពួកគាត់។​

ទន្ទឹមគ្នានោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការ​ បានមានប្រសាសន៍និងមានការលើកសរសើរដល់កម្លាំងនគរបាលការពារព្រំដែនដែលខិតខំរក្សាសន្តិសុខ​ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន​កម្ពុជា-វៀតណាម​ ជាពិសេសការខិតខំទប់ស្កាត់នៃការឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ​ ក្នុងការបង្ការ​ ទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺ កូវីដ-១៩ចូលក្នុងសហគមន៍។

សូមឲ្យកងកម្ម្លាំងនគរបាលយេីងទាំងអស់​ ត្រូវយកចិត្តទុកដាក់និងអនុវត្តនូវវិន័យរបស់កម្លាំងនគរបាលជាតិ​ ត្រូវមានការសហការគ្នាអនុវត្តការងារឲ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត​ និងត្រូវថែទាំ​រក្សាសុខភាពរបស់ខ្លួនឲ្យបានល្អប្រសើរ​ និងរួមគ្នាទប់ស្កាត់នៃការរីករាលដាលនូវមេរោគបំលែងខ្លួនប្រភេទថ្មី (Delta)​ ដែលមានការចម្លងបានលឿនដ៏កាចសាហាវនេះ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី