Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងបន្តចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋសរុបជាង ១ម៉ឺន ៥ពាន់នាក់ ខណៈរកឃើញវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៣៦២នាក់ និងអ្នកជាសះស្បើយ ២៤០នាក់ គិតត្រឹមថ្ងៃទី០៤ ខែសីហា ម្សិលមិញនេះ

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី នៅតែបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ រៀងរាល់ថ្ងៃ ប៉ុន្តែតួលេខអ្នកឆ្លងថ្មីហាក់មានការថមថយ មិនមានច្រើនដូចពេលមុននោះទេ។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យជួរមុខបានខិតខំយ៉ាងខ្លាំងក្នុងការថែទាំព្យាបាលអ្នកជំងឺឲ្យជាសះស្បើយរាប់រយនាក់ និងបន្តយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ដោយគិតត្រឹមថ្ងៃទី០៤ ខែសីហានេះ សរុបចំនួន ២៥,៨៦០នាក់ អ្នកជំងឺកូវីដ-១៩ បានជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ សរុបចំនួន ២៤០នាក់ហើយ ខណៈអ្នកឆ្លងចំនួន ៣៦២នាក់ និងស្លាប់ ០២នាក់។

ពិធីចុះជួបសំណេះសំណាល និងពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅឃុំចំនួន ០២ គឺឃុំមេម៉ង់ និងឃុំចុងផ្លាស់ ក្នុងស្រុកកែវសីមា នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងតែគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានវ៉ាក់សាំងវគ្ក៣ ពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត រួមទាំងក្រុមគ្រូពេទ្យជួរមុខ និងមន្រ្តីជំនាញ បានបន្តចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) ជូនប្រជាពលរដ្ឋនៅស្រុកចំនួន ០៤ រួមមានស្រុកកែវសីមា ស្រុកកោះញែក ស្រុកពេជ្រាដា និងស្រុកអូររាំង ដោយឡែក សម្រាប់ក្រុងសែនមនោរម្យ នឹងបន្តចាក់វ៉ាក់សាំងនៅថ្ងៃទី១១ ខែសីហាខាងមុខនេះ។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត សូមរួសរាន់មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ទៅតាមទីកន្លែងដែលរដ្ឋបាលក្រុង/ស្រុកនីមួយៗ បានកំណត់ ដើម្បីធ្វើយ៉ាងណារួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក ស៊ន សារុន បានឲ្យដឹងថា គិតរហូតមកដល់ពេលនេះ ខេត្តមណ្ឌលគិរី មានអាត្រាអ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន ៣៦២ករណី អ្នកជាសះស្បើយ ២៤០ករណី អ្នកស្លាប់០២ករណី កំពុងសម្រាកព្យាបាល ១២០ករណី ចំពោះអ្នកកំពុង ចត្តាឡីស័កនៅក្នុងមណ្ឌលមាន ៤៨ករណី៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី