Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេ​ឈ្មួញ​ឈើល្បីឈ្មោះ​ ​ម៉េង កំពុង​ប្រើ ឡាន​ទំនើប ដឹក​ចេញពី ខេត្ត​រតនៈគិរី ទៅ​វៀតណាម​យ៉ាងត្រជាក់ចិត្ត

មេ​ឈ្មួញល្បី​ឈ្មោះ ម៉េង រស់នៅ​ភូមិ កន្តិល សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនៈគិរី បាន​ធើ្វ​សកម្មភាព​ដឹកឈើ​ប្រណិត​ឆ្លងកាត់​មុខ​មេព្រៃ ផ្នែក​រដ្ឋបាល ព្រៃឈើ ដែល​មាន​ទីតាំង​នៅ ស្រុក​ប​កែវ និង​សមត្ថកិច្ច​ប៉េអឹម ជាច្រើន​កន្លែង​។​

​រថយន្ត​ដឹក ឈើ ប្រណិត ពីរ​គ្រឿង​ម៉ាក ធុន​ត្រា និង​បា​ឡែន សម្រាប់​ដឹក ឈើប្រណិត​ចេញពី​ស្រុក​វើន​សៃ មក​ស្ដុក​នៅ​ទី​រួម​ខេត្ត រតនៈគិរី ដើម្បី​រៀបចំ ដឹកចេញទៅ ព្រំដែន វៀតណាម ឆ្លងកាត់ ពីរ​ស្រុក​គឺ ស្រុក​ប​កែវ និង​ស្រុក​វើន​សៃ ។ ​ហើយ​រថយន្ត ធុន​ត្រា ដែល​ពាក់ ផ្លាកលេខ ភ​.​ព 7859 និង​រថយន្ត បា​ឡែន​មួយ គ្រឿង​ទៀត ពាក់​ផ្លាកលេខ 5277 ដែល​រថយន្ត ទាំង​ពីរ​គ្រឿង របស់​ឈ្មោះ ម៉េង នេះ​ត្រូវ​ដឹក ឈើ​ប្រណិត ចេញទៅ ប្រទេស វៀតណាម នៅពេល​យប់ តាម​ច្រករបៀង ភូមិ​ភី​ក ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ គឺជា​ច្រករបៀង ដែល​គ្របដណ្ដប់ ទៅដោយ ប៉ូលីស​ព្រំដែន វ​វៈ​623 ។

​មេ​ឈ្មួញ ម៉េង នេះ​ល្បី​ថា មាន​ខ្នងបង្អែក ធំ​នៅ​ពីក្រោយ ទៀតផង ទើប​អាច​ដឹក ឈើ​ប្រណិត ចេញ​បាន ដោយ​សេរី បែប​ហ្នឹង ។ មិនដឹងថា គណៈបញ្ជាការ ឯកភាព​ខេត្ត ទទួល​បទបញ្ជា​ពី​រាជរដ្ឋាភិបាល មិន​អាច​ទទួលបាន​ព័ត៌មាន​បទល្មើស​ព្រៃឈើ ដោយសារតែ មាន​ការលាក់លៀម​ពី​ថ្នាក់​ខេត្ត ឬ​យ៉ាងណា​នោះទេ​? ។​

​សារព័ត៌មាន​យើង​ពុំ​អាច​ទំនាក់ទំនង​ពី​មេព្រៃ ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ប៉េអឹម​បាន​នោះទេ​?៕

car saosokha_vengsokhon

Filed in: ខេត្តរតនគីរី, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានថ្មី