Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចូលរួមស្តាប់បទបង្ហាញស្ដីពី ” ការស្រាវជ្រាវ និង ស្វែងរកអ្នកប៉ះពាល់ “

មណ្ឌលគិរី៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញ មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីនគរបាល ដែលទទួលការងារស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវិដ១៩ ថ្នាក់ខេត្ត ចូលរួមជាមួយអនុគណៈកម្មការឆ្លើយតបបន្ទាន់និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ១៩ ដើម្បីស្ដាប់បទបង្ហាញស្ដីពី ” ការស្រាវជ្រាវនិងស្វែងរកអ្នកប៉ះពាល់ ” តាមប្រព័ន្ធវីដេអូពីចំងាយ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណ:កម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ក្នុងគោលដៅកាត់ផ្ដាច់ខ្សែចម្លង ឈានទៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ កម្មវិធីនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី