Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋបាលខេត្តមណ្ឌលគិរី​ បន្តបើកយុទ្ធនាការចាក់វ៉ាក់សាំង​ ការពារជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅស្រុកកោះញែក

មណ្ឌលគិរី៖ នាព្រឹកថ្ងៃចន្ទ​ទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម​ ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំង សុីណូហ្វាក់ ដើម្បីបង្ការជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកោះញែក។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ គិតចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២១។​

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា​ ការចាក់វ៉ាក់សាំងការពារជម្ងឺកូវី-១៩នាពេលនេះ​ គឺជាការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ជានិច្ចជាកាលសម្តេចតែងតែខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបានវ៉ាក់សាំងទាំងនេះមកសម្រាប់ចាក់ជូនបងប្អូននាពេលនេះ​ និងប្រជាពលរដ្ឋទូទាំងប្រទេស​ មិនតែប៉ុណ្ណោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចលើកទី០១នាពេលនេះ​ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ។ ទន្ទឹមនោះផងដែរឯកឧត្តមអភិបាលខេត្ត​ បានធ្វើការប្រគល់ជូននូវម៉ាស់ចំនួន​ ០១កេះធំ​ និងទឹកក្រូចកូកាកូឡាចំនួន ០៦កេះ​ និងទឹកអាកុលចំនួន​ ៦០លីត្រ។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត បានដឹកនាំក្រុមការងារ​ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ​ និងកម្លាំងដែលឈជើងនៅចំណុចអូរវ៉ាក់ព្រំទល់ខេត្តមណ្ឌលគិរីនិងខេត្តរតនគិរី​ ឯកឧត្តមអភិបាលខេត្តបានធ្វើការប្រគល់ជូននូវម៉ាស់មួយចំនួន​ ទឹកត្រី​ ទឹកសុីអុីវ​ ទឹកក្រូចកូកាកូឡាចំនួន០៣កេះ​ និងទឹកអាកុលចំនួន៣០លីត្រ​ និងថវិកាចំនួន ៣០០​ ដុល្លាអាមេរិក​ សម្រាប់ជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ​ និងការពារជំងឺកូវីដ-១៩​ផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី