Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម សាយ ម៉េងគីម ដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត អញ្ជើញប្រគេនទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន ០៣ក្នុងក្រុងសែនមនោរម្យ

មណ្ឌលគិរីះ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត អមដំណើរដោយលោក លោកស្រីសមាជិកក្រុមការងារថ្នាក់ខេត្តចុះជួយក្រុង/លោកអភិបាលក្រុង និងក្រុមយុវជនក្រុងសែនមនោរម្យ បាន អញ្ជើញប្រគេនទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តចំនួន ០៣ ក្នុងក្រុងសែនមនោរម្យ។

ឯកឧត្តម សាយ ម៉េងគីម បានថ្លែងប្រគេនជូនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិកាគណបក្សខេត្ត តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋយើង ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រនេះតែម្តង។ លោក បន្តថា ជាការពិតណាស់ ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ដែលនាំអោយព្រះសង្ឃមានការពិបាក និមន្តបិណ្ឌបាត្រទៅតាមទីដ្ឋាននានា ដូច្នេះទៀនវស្សា ទេយ្យទាន និងទេយ្យវត្ថុ ផ្សេងៗ ដែលនឹងត្រូវវេប្រគេនព្រះសង្ឃនៅពេលនេះ គឺជាការចាំបាច់បំផុត និងនាំមកនូវបុណ្យកុសល ពេញបរិបូរណ៌ ជួយបំភ្លឺផ្លូវទៅអនាគតជាតិ។

ឯកឧត្តម សាយ ម៉េងគីម បានទូលប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា វត្តចំនួន ០៣ ក្នុងក្រុងសែនមនោរម្យ ដោយវត្តនីមួយៗ ទទួលបាន ទៀនវស្សា1គូរ អង្ករ100kg មីខ្លាឃ្មុំ2កេះ ទឹកសុទ្ខវីតាល់2កេះ ទឹកផ្លែឈើ1កេះ មាស់250ម៉ាស់ អាល់កុល5លីត្រ ត្រីខ2ឡូ ស្កសរ4kg និងថវិកា 400,000៛ផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី