Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម សុខ ផល និង​ក្រុមការងារ​ចូលរួម​ក្នុង​ពិធី​ជួបជុំ​យុវជន​ស្រុក​បាណន់​ជាង ៥​ពាន់​នាក់​

កាលពី​​ថ្ងៃទី ២១ ខែ​សីហា មាន​ប្រារឰ​ពិធី​នៅ​ក្នុង​បរិវេណ​គណបក្ស​ប្រជាជន​ឃុំ​ភ្នំ​សំពៅ និង​ជួប​សំណេះសំណាល ជាមួយ​មហា​គ្រួសារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បាណន់ ចំនួន ៥.៦១០​នាក់ ក្រោម​អធិបតីភាព ឯកឧត្តម សុខ ផល សមាជិក​គណៈ​ក​ម្មាកិ​រា​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ស្រុក​បាណន់​, លោក ហែម ថេង ប្រធាន​ក្រុមការងារ​ឃុំ​ភ្នំ​សំពៅ ព្រមទាំង​ក្រុម​ការងារ​ថ្នាក់ស្រុក និង​ឃុំ​ជាច្រើន​នាក់ ។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ លោក ម៉ិ​ល សុផល ប្រធាន​ក្រុមការងារ​ស្រុក​បាណន់​បាន​បញ្ជាក់ថា យុវជន​មាន​អាយុ​ចាប់ពី ១៨ ដល់ ២៥​ឆ្នាំ មាន ៥,៦១០​នាក់ (​ស្រី ២.៥២៦​នាក់​)​និង​យុវជន អាយុ​ចាប់ពី ២៦ ដល់ ៣៥​ឆ្នាំ មាន​ចំនួន ៧.៦៤៣​នាក់ (​ស្រី ៤.១២៥​នាក់​)​សរុប​យុវជន​ទូទាំង​ស្រុក​មាន ១៣.២៤៣​នាក់ (​ស្រី ៦.៦៩៥​នាក់​)​។​

​លោក​ប្រធាន​ក្រុមការងារ​ស្រុក​បាន​បញ្ជាក់ថា មាន​យុវជន​មួយផ្នែក​បាន​ចេញ​ទៅ​ធ្វើកា​រងារ​នៅ​ក្រៅប្រទេស ប៉ុន្តែ មួយចំណែក​ធំ គឺ​នៅ​បំពេញ​ការងារ​ជិត​គ្រួសារ​នៅ​តាម​ភូមិ​-​ឃុំ​របស់​យើង​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​មូលដ្ឋាន ។ ដោយ ឡែក​មាន​យុវជន​មួយចំនួន​កំពុង​បន្ត​ការរៀនសូត្រ ។

​ឯកឧត្តម សុខ ផល មានប្រសាសន៍​ក្នុង​ឱក​សា​នោះ​ថា ការជួបជុំ​មហា​គ្រួសារ​យុវជន​ស្រុក​បាណន់​លើក​នេះ មាន​យុវជន​មកពី ៨​ឃុំ សរុប​ចំនួន ៥.៦១០​នាក់ ដោយ​ចែក​ជា​ពីរ​វគ្គ ។ ទី​១-​គឺ​ពី​អាយុ ១៨ ដល់ ២៥​ឆ្នាំ ដែល​បាន​ជួបជុំ​នៅថ្ងៃនេះ ។ ចំណែក​វគ្គ​ទី ២ នឹង​ជួបជុំគ្នា​ម្តង​ទៀត​ជាមួយ​យុវជន​ដែល​មាន​អាយុ​ពី ២៦ ដល់ ៣៥​ឆ្នាំ ។ លោក​បន្តថា លោក​សង្ឃឹម​និង​ជឿជាក់ថា យុវជន​របស់​យើង​នៅ​ទី​នេះ​ពិតជា​មាន​សុច្ឆន្ទៈ​ដើម្បី​ចូលរួម​ចំណែក​ទាំង​ កម្លាំង​កាយ កម្លាំងចិត្ត​ប្រាជ្ញា ស្មារតី​ពុះពារ​នូវ​ការលំបាក​ផ្សេងៗ​ដើម្បី​ចូលរួម​ចំនែក​ក្នុង​ចលនា​យុវជន​ គណបក្ស​ស្រុក​បាណន់​ក៏ដូចជា យុវជន កម្ពុជា​ទូទាំងប្រទេស​ដែល​បច្ចុប្បន្ន​កំពុងតែ​សស្រាក់សស្រាំ​រួមចំណែក​លើ​ ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ និង​បោះ ឆ្នោត​សកល​នាពេលខាងមុខ ។​

​សូមបញ្ជាក់​ថា សមាសភាព​យុវជន​ដែល​ចូលរួម​ក្នុង​ពិធី​នាពេលនេះ មាន​ចំនួន ៥.៦១០​នាក ដែល​ជា​ក្បាលម៉ាស៊ីន សកម្ម​យុវជន និង​ជា​សមាជិក​យុវជន​ដែល​មាន​អាយុ​ពី ១៨ ដល់ ២៥​ឆ្នាំ ។ សមាជិក​យុវជន​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​រួច​គណ បក្ស​បាន​ចេញ​សេចក្តីសម្រេច​បង្កើត​ក្បាលម៉ាស៊ីន​សកម្ម​យុវជន​មាន​ចំនួន ៧៧​សាខា​បក្ស​ភូមិ និង​បាន​បោះពុម្ព​ចងក្រង​ជា សៀវភៅ​ក្នុង​មួយ​ឃុំ​ចំនួន ៥​ក្បាល សរុប​ទាំងអស់ ៤០​ក្បាល ។​

​លោក​ប្រធាន​ក្រុមការងារ​ស្រុក បាន​សំណូមពរ​សុំ​ឱ្យ​ប្អូនូៗ​នៅ​កិច្ចការ​របស់​យើង​ឱ្យបាន​ដោយ​ភាព​សុច្ចរិត ​យុត្តិធម៌​ទៅ តាម​ច្បាប់​ដោយ​ជៀសវាង​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​ទុច្ចរិត​ផ្សេងៗ​ហើយ​ចូលរួម​បន្ត​នូវ​សកម្មភាព​រួម​ចំណែក​ក្នុងការ កសាង​ប្រទេស​អភិវឌ្ឍន៍​ភូមិ​-​ឃុំ របស់​យើង​នោះ គឺជា​កាតព្វកិច្ច​ជា​កិច្ច​សំខាន់ៗ​របស់​ប្អូនៗ​ក្មួយៗ​របស់​យើង ។ បញ្ហាសំខាន់ មួយទៀត សុំ​ប្អូនៗ​ដែល​ជា​ក្បាលម៉ាស៊ីន​នៅ​តាម​ភូមិ​ឃុំ​នៃ​ស្រុក​បាណន់​នេះ​ត្រូវ​ ទំនាក់ទំនង​សហការ និង​ផ្សព្វផ្សាយ​ជា​បន្ត បន្ទាប់​នូវ​ព្រឹត្តិការណ៍ សភាពការណ៍ ភារកិច្ច​ចាំបាច់​ផ្សេងៗ​ជូន​ដល់​យុវជន​ដល់​ផ្ទះសម្បែង ។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម សុខ ផល បាន​ថវិកា​ចំនួន ២​ម៉ឺន​រៀល មួកសុវត្ថិភាព ១ អាវយឺត ១ ជូន​ដល់​យុវជន​ស្រុក​បាណន់ ចំនួន ៥.៦១០​នាក់​ផង​ដែរ ៕

IMG-20160823-WA0030 IMG-20160823-WA0033 IMG-20160823-WA0034

Filed in: ខេត្តបាត់ដំបង, ព័ត៌មានជាតិ, ព័ត៌មានថ្មី