Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បុរសជនជាតិស្បែកខ្មៅម្នាក់ តេសឃើញវិជ្ជមានជំងឺកូវីដ-១៩ ព្យាយាមគេចវេស ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បង្ខំឲ្យឡើងរថយន្ត ដើម្បីយកទៅធ្វើការព្យាបាល

នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានបុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ Eberechi ogwuie ភេទប្រុស អាយុ៤៥ឆ្នាំ រឹងទទឹង និងព្យាយាមគេចវេស មិនព្រមទៅទទួលការព្យាបាល បន្ទាប់ពីបានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅទីតាំងព្រះវិហារយ៉េស៊ូ ផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ភ្លាមៗនោះកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដែលឈរជើងការពារនៅគោលដៅនោះផ្ទាល់ បានរូតរះស្លៀកពាក់សម្លៀកបំពាក់ការពារមេរោគ ទាញយកឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្ត សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ធ្វើការបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅឲ្យឡើងរថយន្តទៅជាមួយក្រុមគ្រូពេទ្យ ដើម្បី យកទៅធ្វើការព្យាបាល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ